CamNews

កីឡាអន្តរជាតិ 

Man Utd ឡើង​ទៅ​វគ្គ​១៦ក្រុម​នៃ​ពាន Europa League ក្រោយ​ទម្លាក់ Midtjylland ៥-១ (Video Inside)

(ក្រុងមេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានសម្រេចឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពាន​រង្វាន់ UEFA Europa League ហើយ ក្រោយ​ពី​ទម្លាក់​គូ​ប្រជែង FC Midtjylland របស់ណាយណឺម៉ាក ៥-១ យប់​មិញ​នេះ​ក្នុង​ជើង​ទី២ វគ្គ​៣២​ក្រុម ។

នេះជាការទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីនៃកីឡដ្ឋាន Old Trafford បន្ទាប់ពីជើងទី១ក៏បានយកឈ្នះ​ដោយ​លទ្ធផល ២-១ ដែរ​នោះ មុន​មក​ប៉ះ Arsenal នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុង Premier League ។

៥គ្រាប់របស់ Man Utd បានកើតឡើងពីការវាយបកឈ្នះវិញ នៅក្រោយពេលដែល​ក្រុម​ភ្ញៀវ Midtjylland បាន​ធ្វើ​ការ​នាំ​មុខ​១គ្រាប់​មុននៅនាទីទី២៧ ពោល​គឺ​កីឡាករ Nikolay Bodurov រកបានគ្រាប់បំបែកពងមាន់នៅ នាទីទី៣២ មុន​ពេល​ដែល Juan Mata ប៉េណាល់​ទី​១គ្រាប់​នៅនាទីទី៤៣អត់ចូល ។

តែយ៉ាងណាក៏ដោយ Marcus Rasford ដែលជាយុវជនរបស់បិសាចក្រហមរកបាន២គ្រាប់បន្ថែមទៀតនៅនាទីទី៦៣ និង​នាទី​ទី ៧៥ និង​មិត្តរួមក្រុម Ander Herrera និង Memphis Depay រកបានម្នាក់១គ្រាប់នៅនាទីទី៨៧ និង ៩០ ដើម្បី​បញ្ចប់​លទ្ធផល ៥-១ ក្នុង​ជើង​ទី២​នេះ ក្នុង​ការ​រង់​ចាំ​ចាប់​ឆ្នោត​គូ​ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ជា​​ បន្តនៅរាត្រីនេះផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Man Utd Aubameyang Wayne Rooney