មហាសេដ្ឋី ហុង កុង Cecil Chao ហាក់ដូចជាមានការខឹងសម្បាជាខ្លាំងក្រោយពេលដឹងការពិត
ពីអាថកំបាំងស្នេហារបស់កូនស្រីរបស់ខ្លួនគឺ Gigi Chao មកនោះ ដោយគាត់បានប្រកាសភ្លាមៗ
ថានឹងផ្ដល់ជូន ៥០០ លានដុល្លាហុងកុង (៦៥លានដុល្លារអាមេរិក)សម្រាប់បុរសណាដែលអាច
ធ្វើអោយកូនស្រីរបស់គាត់បាក់ចិត្តស្រលាញ់បាន។ ហើយមានបុរសជាង ១០០ នាក់បានដាក់
ពាក្យសុំចួលប្រលងប្រជែងសមត្ថភាព។
បញ្ហានេះបានកើតឡើងក្រោយពេលដែលកូនស្រីរបស់ខ្លួនគឺ Gigi Chao អាយុ ៣៣ ឆ្នាំនាងបាន
ប្រកាសថានាងបានរៀបការជាមួយសង្សារ លែសស្បៀន របស់នាងគឺ Sean Yueng កាលពីខែ
មិនា នៅប្រទេសបារាំង។ គ្រាន់តែលេចធ្លាយដំណឹងនេះភ្លាមលោកសេដ្ឋីរូបនេះបានបើកសន្និ
សិទ្ធកាសែតបដិសេធហើយ បើកយុទ្ធនាការរកប្ដីអោយកូនតែម្ដង។
លោក Chao បានប្រាប់អ្នកកាសែតថា គាត់បាននិយាយគ្នាជាមួយកូនស្រីហើយ ហើយទោះបី
ជាគេនិង Sean បានញ៉ែគ្នា មកជាង ៧ ឆ្នាំក្ដីក៏គេមិនមែនជា លែសស្បៀន នោះទេ ហើយខ្ញុំនឹង
អោយ ៥០០ លានដុល្លា ហុង កុង សម្រាប់អ្នកដែលអាចធ្វើជាកូនប្រសារ "ប្រុស" របស់ខ្ញុំបាន
ដោយមិនខ្វល់ថា មានឬក្រ នោះទេ។ គ្រាន់តែប៉ុន្មានថ្ងៃសោះ មានមនុស្សប្រុសទាំងក្បាលទំ
ពែក អត់សក់ ទាំងក្មេងស្រស់សង្ហា បានមកជ្រៀតគ្នាដាក់ពាក្យទៅហើយ។
សង្សាររបស់ Gigi គឺ Sean បានប្រាប់ថា នាង និង Gigi ពិតជាស្រលាញ់គ្នាស្មោះពិតមែន ហើយ
វាច្រើនឆ្នាំមកហើយ នៅប្រទេសបារាំង អ្នកទាំង ២ បានរៀបការនៅក្នុងព្រះវិហារជាមួយនឹងការ
ដឹងឮរបស់តាអាចារ្យ និងបានចុះហត្ថលេខាលើសំបុត្ររៀបការទៀតផង ទោះបីជាវាមិនមែនជា
សំបុត្រស្របច្បាប់ក្ដី៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars