CamNews

ការប្រកួតបាល់ទាត់មនុស្សយន្ត ដណ្តើមពានរង្វាន់ឆ្នាំ២០១២

ថៃ៖ មនុស្សយន្ត FC​ ផលិតមកពីសាកលវិទ្យាល័យ King​ Mongkut វិទ្យាសាស្រ្ត Thonburi
បានក្លាយជាអ្នកឈ្នះ ពានរង្វន់បាល់ទាត់មនុស្សយន្ត Thailand Humanoid ហើយ ពានរង្វន់
នេះ គឺមានទឹកប្រាក់ចំនួន២០០,០០០បាត។

ចំណែកឯក្រុមមនុស្សយន្ត Thanyaburi Tonkla មកពីសាកលវិទ្យា Rajamangala វិទ្យាសាស្រ្ត
Thanyaburi បានឈរក្នុងចំណាត់លេខពីរ និងទទួលបានរង្វន់ចំនួន ១០០,០០០បាត។

ការប្រកួតបាល់ទាត់មនុស្សយន្ត ដណ្តើមពានរង្វន់ Thailand Humanoid​ ក្នុងឆ្នាំ ២០១២ នេះ
ត្រូវបានរៀបចំឡើងរួមគ្នាដោយ Seagate Technology ក្នុងប្រទេសថៃ។

អ្នកតំណាងប្រទេសថៃម្នាក់ បានឲ្យដឹងថា នឹងមានការប្រកួតបាល់ទាត់មនុស្សយន្តដណ្តើម
ពានរង្វន់ នៅក្នុងឆ្នាំ២០១៣ នៅ Osaka ប្រទេសជប៉ុន​។ សូមបញ្ជាក់ថា នេះគឺជាវិទ្យាសាស្រ្ត
ដ៏ថ្មីមួយ របស់ប្រទេសថៃ ក្នុងការផលិតមនុស្សយន្ត​ឲ្យចូលរួមប្រកួតបាល់ទាត់ដណ្តើមពាន
រង្វន់៕

សូមទស្សនាវីដេអូ ខាងក្រោម!!!

ដោយ៖  វណ្ណៈ
ប្រភព៖  bangkokpost


Tags: Thai Bangkok