CamNews

ព័ត៌មានអន្តរជាតិ 

កម្មករ ១៤ នាក់ស្លាប់ ខណៈ ៦០ នាក់ ជាប់នៅក្រោម គំនរថ្ម បាក់រលំ សំណង់អាគារ កំពុងសាងសង់

ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ កាលពីវេលា ព្រឹកមិញនេះ ម៉ោង ៧ និង ៥៦ នាទី ដោយ ទំព័រ ស៊ិនហួរ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស១៤ នាក់ ដែលត្រូវបានគេជឿថា ជាកម្មករ​ នោះ បានស្លាប់បាត់បង់ជីវិត ក្រោយពីមាន ករណី គ្រោះថ្នាក់ បាក់រលំអាគារ នៅឯ ការដ្ឋានមួយកន្លែង ។

ប្រភពបន្តអោយដឹងថា អាគារដែលបានបាក់រលំមួយនេះ គឺកំពុងតែស្ថិតនៅក្រោម ការសាងសង់នៅ ឡើយ។ បន្ថែមពីលើនេះ បើតាមរបាយការណ៍ អះអាងបន្ថែមថា មិនត្រឹមតែ ធ្វើអោយក្រុមមនុស្សទាំង ១៤ នាក់ បានស្លាប់បាត់បង់ជីវិតនោះទេ តែក៏បានធ្វើអោយកម្មករ ៦០ នាក់ផ្សេងទៀត​ ជាប់គាំងនៅ ក្រោមគំនរ បាក់រលំ ទាំងនោះផងដែរ មិនដឹងថា​ ស្លាប់​ ឬ ក៏រស់ នៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ករណីបាក់រលំ សំណង់អាគារ កំពុងសាងសង់មួយកន្លែងនេះ បានកើតឡើងនៅ ឯការដ្ឋានមួយកន្លែង មានទីតាំងនៅក្នុងរដ្ឋ Goa ភាគខាងលិច ប្រទេស ឥណ្ឌា ។ ផ្ទុយទៅវិញ បើនិ យាយពី មូលហេតុ ដែលនាំអោយមាន ការបាក់រលំ ពុំទាន់បានដឹងច្បាស់នៅឡើយទេ ពោលគឺ ស្ថិត នៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីជំនាញ ក្នុងតំបន់ ដោយបាន បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងស្រុក ខណៈពេលដែល ប្រតិបត្តិការរុករក អ្នកដែលបានបាត់ខ្លួន ទាំង ៦០ នាក់ ដែលត្រូវបានគេជឿថា ជាប់គាំងនៅក្រោម គំនរថ្ម នៅតែបន្តរុក រកនៅឡើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: India buildings Building collapsed India Asia