ទីភ្នាក់ងារអវកាសអាមេរិក NASA បានឱ្យដឹងថា យាន Curiosity ដែលនៅលើភពព្រះអង្គារ ថត
បានរូបភាពផែនដីបញ្ចេញពន្លឺព្រិចៗ។
រូបផែនដី និងព្រះចន្ទ ដែលថតបានពីភពព្រះអង្គារ (រូប ៖ NASA/JPL)
ទាំងផែនដី ទាំងព្រះចន្ទ សុទ្ធតែបង្ហាញខ្លួននៅក្នុងរូបថត ដែលទើបត្រូវបាន NASA ប្រកាសឱ្យ
ដឹងថ្មីៗនេះ។ តាមរយៈនេះ រូបថតត្រូវបានថតក្នុងពេលមេឃងងឹត និងឃើញទាំងជើងមេឃនៅ
លើភពអង្គារ នេះបើតាមទំព័រ Space.com ដកស្រង់ការប្រកាសព័ត៌មានពីមន្ទីរស្រាវជ្រាវ (JPL)
នៅ Pasadena។
ក្រុមអ្នកវិទ្យាសាស្ដ្រនៅ JPL ឱ្យដឹងថា គំលាតរវាងផែនដី និងព្រះអង្គារ នៅពេលយាន Curiosity
ថតបាន គឺកំពុងស្ថិតនៅឆ្ងាយពីគ្នា ប្រមាណជា ១៥៩លានគីឡូម៉ែត្រ។
រូបខាងលើនេះ ត្រូវបានថត បន្ទាប់ពីព្រះអាទិត្យលិចបាន ៨០នាទី ហើយយាន Curiosity បាន
ប្រើប្រាស់កាម៉េរ៉ាខាងស្ដាំ ដើម្បីថត។
NASA បានអធិប្បាយថា ៖ “មនុស្សម្នាក់ដែលមានភ្នែកធម្មតា ប្រសិនឈរនៅលើភពព្រះអង្គារ
នោះគេអាចនឹងមើលឃើញផែនដី និងព្រះចន្ទ ហាក់ដូចកំពុងមានពន្លឺភ្លឹបភ្លែតៗ”។
អត្ថបទសំខាន់ៗ ៖
ភពអង្គារ ៖ ទឹកនៅតែហូរ ពីចង្កេះភ្នំ?
ប្រសិនផែនដីឈប់វិល ពិភពលោក នឹងទៅជាយ៉ាងណា?
ប្ដូរហ្សែនរុក្ខជាតិ ដើម្បីបង្កើត ប្រេង Omega-3 ដែលជួយដល់សុខភាពបេះដូង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nasa/Space