ឡុនដុន៖ ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២ ត្រូវបានបញ្ចប់ ដោយជោគជ័យ ជាមួយនឹង
ការប្រគុំតន្ត្រី និងមានមនុស្សជាច្រើន បានចូលរួមក្នុងការបិទបញ្ចាប់កីឡាអូឡាំពិកនេះ នៅ
ក្នុងទីក្រុងឡុនដុន ប្រទេសអង់គ្លេស។
ការបិទបញ្ចប់កីឡាអូពិកឆ្នាំ២០១២ បានប្រព្រឹតទៅអស់រយៈពេល ៣ម៉ោង ជាមួយនឹងការ
សម្តែង និងប្រគុំតន្ត្រី ពីតារាល្បីៗ ជាច្រើន និងមានអ្នកចូលរួមទស្សនា ក្នុងកម្មវិធីនេះ
ប្រមាណជា ៨០,០០០នាក់ ដែលធ្វើឱ្យកកស្ទះផ្លូវទំាងអស់នៅក្នុងទីក្រុងឡុនដុន។
ជាពិសេស ក្រុមកីឡាករមួយចំនួន ដែលបានទទួលមេដៃច្រើន បានចូលរួមយ៉ាងរីករាយ
និងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការបិទបញ្ចប់កីឡាអូឡាំពិកឆ្នាំ២០១២ នេះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ news.sky