(ហ្សាការតា)៖ មនុស្ស ០៧នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និង បួននាក់ផ្សេងទៀត រងរបួសបន្ទាប់ពីពួកគេត្រូវបានរន្ទះបាញ់នៅកោះស៊ូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
ដំបូងឡើយមនុស្សទាំង ១១នាក់ខាងលើនេះ បានជ្រកនៅក្នុងខ្ទមមួយកណ្តាលវាលស្រែ ដើម្បីគេចពី ទឹកភ្លៀងក្នុងភូមិ Talang Jernih នៃស្រុក Muara Enim។ អ្នករងរបួសទាំង បួននាក់នោះមានសភាព ធ្ងន់ធ្ងរខ្លាំងណាស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់មួយ សម្រាប់ឥណ្ឌូណេស៊ី ជាលើកដំបូងក្នុងឆ្នាំ ២០១៦នេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី