CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ពង្រត់គូស្នេហ៍ ពីចំការកៅស៊ូ យកទៅសម្លាប់ចោល រួចលួចរថយន្តទៅផ្ទុកគ្រឿងផ្ទុះ ៨០គ.ក

(បាងកក)៖ សាកសពប្ដី​ប្រពន្ធពីរនាក់​មានស្នាមរបួស​ធ្ងន់ធ្ងរ​នៅលើខ្លួន និងរថយន្ដ Pickup​ មួយគ្រឿង​របស់ពួកគេ ដែលគេជឿជាក់ថា​ទុកប្រើប្រាស់​ដើម្បី​ធ្វើសកម្មភាព​វាយប្រហារ​បំផ្ទុះរថយន្ដ ត្រូវបានគេ​រកឃើញនៅ​ឯច្រាំងទន្លេមួយស្ថិតនៅក្នុង​ស្រុក Theph​a នៃខេត្តស៊ុងក្លាភាគខាងត្បូង បន្ទាប់ពីពួកគេ​ត្រូវបានចាប់​ពង្រត់​កាលពី​ថ្ងៃអង្គារ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។


យោងតាម​មេបញ្ជាការ​ប៉ូលិសស្រុក Thepha លោក Pol Col Weerawut Sannakit សាកសព​បុរសម្នាក់​ឈ្មោះ Kartpon Puwawimon អាយុ៥១ឆ្នាំ និងភរិយាឈ្មោះ Thitapa Puwawimon អាយុ៤១ឆ្នាំ ត្រូវគេប្រទះឃើញ​នៅម៉ោង​ប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃពុធនេះ​នៅឯទន្លេ Thepha។ ជាងនេះ ទៅទៀតនៅក្នុងរថយន្ដ Pickup មួយគ្រឿង ប៉ូលិសបាន​រឃើញធុនឧស្ម័ន​ចំនួនពីរ និងម្សៅផ្ទុះ​៨០គីឡូក្រាម ដែលទំនង​ជាគេទុកប្រើប្រាស់​នៅក្នុងការវាយ​ប្រហារបំផ្ទុះ​រថយន្ដ។


ទោះបីជាយ៉ាងក៏ដោយ​មូលហេតុស្លាប់ពិតប្រាកដ​នៃប្ដីប្រពន្ធទាំង​ពីរនាក់នេះ ពុំទាន់​ត្រូវបាន​គេកំណត់​នៅឡើយទេ ខណៈអាជ្ញាធរថៃកំពុងធ្វើការ​ស៊ើបអង្កេត​លើកាមេរ៉ា សុវត្ថិភាព​នៅតាមដងផ្លូវ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: India Russia Satellite Int news Hot news