ព័ត៌មានអន្តរជាតិ ៖ ព្រះអង្គ Salman ស្តេចអារ៉ាប់ប៊ីសាអ៊ូឌីដ បានចេញបញ្ជាអោយមានការត្រួតពិនិ ត្យឡើងវិញ ពាក់ព័ន្ធនឹងប្រធានបទ រក្សាសុវត្ថិភាព សម្រាប់ ពិធី បុណ្យ Hajj នៃសាសនាអ៊ីស្លាម បន្ទាប់ពីមានករណីរត់ជាន់គ្នាស្លាប់ ហោចណាស់ ៧១៧ នាក់ នៅក្នុងទីក្រុង Mecca ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ច្រើនជាងជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងនោះ មានជន រងគ្រោះ ៨៦៣ នាក់ ផ្សេង ទៀត រង របួស ធ្ងន់ និងស្រាល ដូចគ្នាដែរ ។ គួររំឮកថា ការរត់ជាន់គ្នា បានកើតឡើងនៅពេលដែលក្រុមអ្នក ប្រតិបត្តិសាសនា បានចូលរួមក្នុងពិធី បុណ្យ ហាច ដ៏ធំបំផុត ដែលមានមនុស្សចូលរួមជាង ១ លាន នាក់ មក ពីជុំវិញពិភពលោក ខណៈហេតុការណ៍ រត់ជាន់គ្នា អា ក្រក់មួយនេះ បាន កើត ឡើង នាថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០១៥ ម្សិលមិញនេះ ផ្ទាល់តែម្តង ។ គួរ បញ្ជាក់ថា កាល ពី ដើម ខែ កញ្ញា ដដែលនេះ ក៏មានមនុស្ស ១០៩ នាក់ផងដែរ បានបាត់បង់ជីវិត និង ជាង ៤០០នាក់ រងរបួស បន្ទាប់ពី ប្រដាប់ ស្ទូច គ្រឿងសំណង់អគារ បាន ធ្លាក់មកលើ វិហារ Mecca ៕
- អាន ៖ រលំបាក់ ឧបករណ៍ស្ទូច ធន់យក្ស ទាំងកម្រោល សម្លាប់ មនុស្ស ម្តង ១០៧ នាក់ (មានវីដេអូ)
A stampede during the Hajj outside of the holy Muslim city of ...Great tragedy on a great holiday
Posted by RT Play on Thursday, 24 September 2015
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី