CamNews

មហាសេដ្ឋីហុងកុង៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់

ហុងកុង៖ មហាសេដ្ខីហុងកុងម្នាក់ដែលមានឈ្មោះថា Li Ka-shing បានបញ្ជាក់អោយដឹងថា
កូនប្រុសច្បងរបស់គាត់និងបន្តគ្រប់គ្រងនូវពាណិជ្ជកម្ម ស្របពេលដែលគាត់មានអាយុ៨៣
ឆ្នាំសមល្មមនិងចូលនិវត្តន៏។ កូនប្រុសច្បងលោក Li និងត្រូវបានរំពឹងទុកថាមើលការខុសត្រូវ
Cheung Kong Group និង Hutchison Whampoa បន្ទាប់ពីឪពុករបស់លោកនិងចូលនិវត្តន៏។


                             លោក Li និងកូនប្រុសច្បងរបស់គាត់

រឿងនេះលោក Li បានប្រកាសក្នុងកិច្ចប្រជុំដ៏ធំមួយដែលគាត់ចាត់ទុកថា វាមិនសូវជារឿងភ្ញាក់
ផ្អើលនោះទេ។ គាត់ក៏បាននិយាយថា៖ ប្រសិនបើខ្ញុំចង់ទៅវិស្សមកាលរយៈពេល២ខែខាងមុខ
នេះ ដែលរឿងនេះខ្ញុំមិនបានធ្វើពីមុនមកនោះ ប្រាកដណាស់ថា កូនប្រុសរបស់ខ្ញុំក៏ដូចជាសហ
ការីផ្សេងទៀតនិងគ្រប់គ្រងក្រុមហ៊ុននេះអោយបានល្អ។​ លោក LI គឺជានាយកគ្រប់គ្រងទូទៅ
នៅឯ Cheung Kong ដែលជាក្រុមហ៊ុនដ៏ធំមួយដែលមានភាគហ៊ុននៃច្រើនប្រទេស និងមាន
អត្រាអចលនាទ្រព្យច្រើនជាងគេក្នុងវិស័យទូរគមនាគមន៏ នាប៉ុន្មានទសវត្សន៏ចុងក្រោយនេះ។

លោក Li ក៏បានបញ្ជាក់បន្ថែមថា​៖ គាត់និងប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការជួយដល់កូន
ប្រុសពៅរបស់គាត់ គឺលោក Richard Li ដែលជានាយកក្រុមហ៊ុនប្រព័ន្ធទូរគមនាគមន៏ប្រចាំទី
ក្រុងហុងកុង PCCW ។ លោក Li គឺជាបុរសដែលមានជាងគេបំផុតនៅទីក្រុងហុងកុង ហើយ
ក៏ត្រូវបានគេដឹងថា គេជាអ្នកមានជាងគេបំផុតប្រចាំទ្វីបអាស៊ី បើយោងតាមទស្សាវដ្តី Forbes
កាលពីខែមីនា ដែលលោកមានប្រាក់ដល់ទៅ $22 Billion ។

ដោយ ៖ មង្គល
ប្រភព ៖ plushasia


Tags: international news strange news