CamNews

សុខភាព 

រូបមន្តធម្មជាតិ ព្យាបាលជំងឺរលាកក្រលៀន ឱ្យជាសះស្បើយ បានក្នុងរយៈពេល ដ៏ខ្លី (មានវីដេអូ)

ជំងឺរលោកក្រលៀន គឺជាប្រភេទជំងឺម្យ៉ាង ដែលបង្កឱ្យស្បែកនៅជុំវិញក្រលៀនរលាកឡើង
ពណ៌ក្រហម   ដោយសារតែ  លោកអ្នកស្លៀកខោរឹប តឹង ឬ បែកញើសច្រើនពេកនៅត្រង់ 
ក្រលៀន ទើបបណ្តាលឱ្យកើតមានជំងឺរលាកក្រលៀននេះ។

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ  មួយចំនួន  អាចព្យាបាលជំងឺ 
រលាកក្រលៀន ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកខ្លឺស ៦ ទៅ ៧ ក្លែប កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ១ស្លាបព្រា
កាហ្វេ កូរចូលគ្នាឱ្យសព្វ  រួចលាបនៅលើក្រលៀន  ទុករហូតដល់ស្ងួត  ទើបលាងសម្អាត 
ចេញជាមួយនឹងទឹកធម្មតា ជាការស្រេច។

វិធីទី២៖ សូមយកម្ស៉ៅ baking soda ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកបន្តិច  រួចកូរ
ចូលគ្នាឱ្យសព្វ លាបនៅលើក្រលៀន ទុករយៈពេល ២០នាទី បន្ទាប់មកលាងសម្អាតទឹក
ចេញ។

បញ្ជាក់៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី៣៖ សូមលាយទឹកចំនួន ២៥០ក្រាម ទៅក្នុងអាងទឹក រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក
ត្រាំខ្លួនរបស់លោកអ្នក ទៅក្នុងទឹកនោះ ១៥នាទី ឱ្យបាន ២ដង ក្នុង ១ថ្ងៃ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Jock Itch