ដូចដែល ទស្សនិកជន បានដឹងហើយថា នៅប្រទេសប្រេស៊ីល មានការតវា បាតុកម្ម ប្រឆាំងជាមួយ និងរដ្ឋាភិបាល ជាច្រើនលើក ច្រើនសារហើយ វាក៏ជាប្រឆាំងនិង ការប្រារព្ធធ្វើ ការប្រកួតបាល់ទាត់ World Cup ផងដែរ ។ ការប្រឆាំងនេះ ដោយយកហេតុផលថា រដ្ឋាភិបាល បានចំណាយលុយហួស ហេតុទៅលើ World Cup តែបែជាទុក អោយវិស័យសុខាភិបាល និងវិស័យអប់រំ ធ្លាក់ចុះទៅវិញ ។
ការប្រកួត បាល់ទាត់ World Cup ក៏កាន់តែ ខិតចូលមក ដល់មែនទែនហើយ ដែលខាង ប្រេស៊ីល ពេលនេះ បានរៀបចំកំលាំង ការពារសន្តិសុខ របស់ខ្លួន ដូចទៅសង្គ្រាមអញ្ចឹង ។ បើតាមប្រភព ព័តមាន បានអោយដឹងថា ប្រេស៊ីល បានរៀបចំ ប៉ូលិសប្រមាណ ៤០០ នាក់ ប្រដាប់ដោយ អាវុធ ចំរុះ ជាមួយនិង សំលៀកបំពាក់ ការពារដូចមនុស្សយន្ត Robocop អញ្ចឹង ។ ប៉ូលិសទាំងនេះ នឹង ធ្វើការយាមល្បាត ២៤ ម៉ោងពេញ រហូតដល់ចប់ ការប្រកួត World Cup ។ ក្រៅពី ៤០០ នាក់នេះ ក៏មានទាហាន និងកងកំលាំង ផ្សេងទៀត ប្រមាណ ៥៥០០ នាក់ ចូលរួមការពារ សន្តិសុខផងដែរ ។
យើងចាំមើលថា តើការប្រកួត World Cup នឹងទៅជាយ៉ាងណា ហើយតើបាតុករ នៅប្រឆាំងតវា ទៀតដែរ ឬ យ៉ាងណា?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail