ថៃ ៖ កាលពីថ្ងៃទី ១៤ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ លោក James jirayu បានធ្វើការចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ICON SIAM ព្រមទាំងផ្តល់នូវកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីទំនាក់ទំនងស្នេហារបស់លោក ជាមួយនារីម្នាក់ដែលរូបនាងមិនមែនជាអ្នកសិល្បៈនោះទេ ពោលនាងគឺជាមនុស្សស្រីធម្មតាម្នាក់ ។
តារាសម្តែងកើតឆ្នាំ ១៩៩៣ រូបនេះបានបន្ថែមទៀតថា លោកតែងតែចេញទៅក្រៅជាមួយនាង និងមិត្តភក្តិប្រុសស្រីជាច្រើននាក់ទៀត ។ តែទោះបីជាយ៉ាងណាក៏ដោយ តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបនេះបានសុំមិនឲ្យមិត្តស្រីបើកចំហរស្នេហាជាសាធារណៈនោះទេ ព្រោះនេះគឺជាជីវីតឯកជន ហើយ លោក James jirayu ផ្ទាល់ក៏មិនចង់ឲ្យសង្សាររបស់ខ្លួនបែកធ្លាយពាក្យចចាមអារាម ឬរឿងមិនល្អណាមួយកើតឡើងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar