ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ទណ្ឌិត ២ នាក់ ស្លាប់បាត់បង់ជីវិត ខណៈ ២១ នាក់ ផ្សេងទៀត រង របួស ក្នុងនោះ ៦ នាក់ រងរបួសធ្ងន់ បន្ទាប់ពីផ្ទុះអំពើហឹង្សា រវាង ក្រុមអ្នកជាប់ពន្ធនាគារ នៅ ក្នុងគុក នាផែ Piraeus ជាយក្រុង Korydallos ប្រទេសក្រិច នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីសម្តី មន្រ្តីប៉ូលីសផ្លូវការ នៅថ្ងៃអាទិត្យនេះ ។
យោងតាមសេចក្តីរាយការណ៍ ជំហានដំបូងពីប្រភព មន្រ្តីប៉ូលីសអោយ ដឹង ថា ទណ្ឌិត ២ នាក់ ដែល ស្លាប់បាត់បង់ជីវិតនោះ ពួកគេគឺជាជនជាតិ ប៉ាគីស្ថាន ។ សេចក្តីរាយការណ៍ ដដែលបន្តអោយដឹងថា ជម្លោះកុងជាតិសាសន៍ នៃជនជាតិ Albanian, Arab និង Pakistani ពីសំណាក់ ទណ្ឌិតទាំងនោះ បាន ចំណាយពេលដល់ទៅ កន្លះម៉ោង នៃការកើតមានឡើងនូវអំពើហឹង្សា ដោយពួកគេបានប្រើកាំបិតនិង វត្ថុរឹងឯទៀត វាយប្រហារគ្នាទៅវិញ ទៅមក ។ គួរបញ្ជាក់ថា ជម្លោះខាងលើ បានកើតឡើងនៅក្នុងពន្ធ នាគារមួយកន្លែង ដែលមានការពង្រឹងសន្តិសុខខ្ពស់ ខណៈមានទណ្ឌិត ដល់ទៅ ៥០០ នាក់ ជាឧក្រិដ្ឋ ជនគ្រឿងញៀន និង ឧក្រិដ្ឋជន បទល្មើសឯទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ