ការប្រកួតរវាងក្រុម Juventus និង Kobenhavn ក្នុងក្របខណ្ឌ Champion League កាលពី ម្សិលមិញនេះ គឺការប្រកួត មួយ យ៉ាងសំខាន់ របស់ក្រុមទាំង ២ ដែលត្រូវដណ្តើម កៅអី ទៅប្រកួត វគ្គ១៦ ក្រុមចុងក្រោយ ដូចនេះហើយ មុនពេលប្រកួត កំដៅ នៃការប្រកួត បានជះមកលើ អ្នកគាំទ្ររបស់ក្រុមនីមួយៗ ។
បើយោងទៅតាម សារព័ត៌មាន របស់អ៊ីតាលី បានអោយដឹងថា អ្នកគាំទ្រ របស់ Kobenhavn មួយក្រុម ដែលមាន សមាជិក ៤ នាក់ មកពី ប្រទេស Denmark មកកាន់ អ៊ីតាលី ដើម្បីទស្សនា ការប្រកួត រវាងក្រុម Juventus និង Kobenhavn បានប៉ះទង្គិចគ្នា ជាមួយនិង អ្នកគាំទ្រ របស់ក្រុម Juventus រហូតដល់មានរបួស ។ អ្នកដែលមានរបួស មានឈ្មោះថា Kristoffer Ostergaard ដែលត្រូវបាន អ្នកគាំទ្រ Juventus កាប់មួយកាំបិត រយះខ្នង ប្រវែងមួយចង្អាមធំ ដែលមើលទៅ គួរអោយ ស្រៀវសាច់ ណាស់ ។ ចំណែកមិត្តភក្តិ ៣ នាក់ទៀត មានតែម្នាក់
ប៉ុណ្ណោះ ដែលមាន របួសស្រាល ។ បន្ទាប់ពី ជួបហេតុការណ៍ បែបនេះ ហើយ អ្នកទាំង ៤ និយាយថា លែងចង់ទៅ ប្រទេស អ៊ីតាលី មើលការប្រកួតបាល់ទាត់ ទៀតហើយ ។
ជាមួយគ្នានោះដែរ កាលពីម្សិលមិញនេះ ក្រុម Juventus បានយកឈ្នះក្រុម Kobenhavn ក្នុងលទ្ធផល ៣ ទល់ ១ ទទួលបាន កៅអីទៅ លេងនៅ Champion League វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14