CamNews

កីឡាអន្តរជាតិ 

Robin Van Persie ជួយឲ្យ​បិសាចក្រហម​ ឈ្នះ​កាំភ្លើងធំ​យប់មិញ​ (Video Inside)

អង់គ្លេស៖ ទីបំផុតក្លឹបកាំភ្លើងធំ Arsenal មិនអាចទៅរួច ជាមួយនឹង ក្លឹបបិសាចក្រហម
Manchester Utd ឡើងដោយចាញ់ ក្រុមបិសាចក្រហម ដោយលទ្ធផល ១ទល់នឹង០ ក្នុង
ក្របខណ្ឌ Premier League នៅពហុកីឡដ្ឋាន Old Traford កាលពីរាត្រីថ្ងៃទី ១០ ខែ វិច្ឆិកា
នេះ វេលាម៉ោង ១១ និង ១០ នាទី ។ 
អតីតខ្សែប្រយុទ្ធ មុតស្រួចរបស់ Arsenal កីឡាករ
Robin van Persie ជាអ្នកជួយឲ្យ បិសាចក្រហម បាន៣ពិន្ទុបន្ថែម។

ជើងខ្លាំងកាំភ្លើងធំ ដែលឈរលើ លំដាប់តារាងលេខ ១ ក្នុងចំណោម ១១ ប្រកួតមាន ២៥
ពិន្ទុ និង បិសាចក្រហមលេខរៀងទី ៥ ក្នុងចំណោម ១១ ប្រកួត មាន ២០ ពិន្ទុ បន្ទាប់ពីបាន
បំបាក់ កាំភ្លើងធំ ដោយលទ្ធផល ១-០ ។

សម្រាប់គ្រាប់បាល់ ដែលធ្វើឲ្យបិសាចក្រហម ឈ្នះក្លឹបកំពូលតារាង កាំភ្លើងធំ គឺនៅពេល
ដែល កីឡាករខ្លាចាស់ Wayne Rooney បានស៊ុតចេញពីជ្រុង ហើយកីឡាករ Robin van
Persie បានរត់ទៅតែតបំប៉ោងសំណាញ់ របស់កាំភ្លើងធំបានសម្រេច នៅនាទី ២៧ ខណៈ
ដែលតង់ទី២ មិនអាចធ្វើអ្វិ ទៅកាំភ្លើងធំ បានសម្រេចនោះ៕

Photo by LookingTODAY

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: man utd arsenal football sport premier league england football