CamNews

កីឡាអន្តរជាតិ 

Sir Alex នឹងចូលនិវត្តក្រោយរដូវកាល ប្រកួតឆ្នាំក្រោយបញ្ចប់?

ប្រធានក្លឹបWigan បានធ្វើការកំនត់ទៅលើបញ្ហាដែលទាក់ទងនឹងសុខភាព នឹងធ្វើ
អោយគ្រូបង្វឹក
Fergusonសំរេចចិត្តវិលទៅស្រុកកំណើតវិញក្រោយរដូវកាលប្រកួត
២០១២/២០១៣បញ្ចប់។

Alex Fergusonធ្លាប់បានធ្វើសេចក្តីប្រកាសមួយថា នឹងនៅដឹកនាំMan United យ៉ាងតិចបីរដូវកាល
ប្រកួតទៀត។ ជាក់ស្តែង សំពាធការងារនៅOld Trafford កំពុងតែមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់
សុខភាពគ្រូបង្វឹកសញ្ជាតិScotland។ រដូវកាលមុន Ferguson  ធ្លាប់បានចូលមន្ទីរពេទ្យព្រោះមាន
បញ្ហាឈាមច្រមុះ។

បញ្ជាក់ពីបញ្ហាសុខភាពរបស់Sir Alex ប្រធានក្លឹបWigan លោកDave Whelanបានកំនត់ថា:
“គ្រូបង្វឹកFerguson នឹងបញ្ចប់ការងារដឹកនាំMan Unitedនៅពេលរដូវកាលក្រោយបានបញ្ចប់”។
លោកប្រធានអាយុ៧៥ឆ្នាំនេះបានបន្ថែម: “សំពាធការងារជាបញ្ហាធំ។ ជាពិសេសSir Alex
ត្រូវទទួលសំពាធយ៉ាងច្រើនក្នុងការខំប្រឹងដើម្បីជួយMan United រក្សាតំណែងដដែលក្នុងក្រុម
លើតារាងនៅPremier League”។ ប្រធានក្លឹបWigan, Dave Whelan បានឲដឹងទៀតថា:“Alex
Ferguson ធ្លាប់មានអារម្មណ៏ព្រួយបារម្ភពីសុខភាពរបស់ខ្លួនក្នុងការខំប្រឹងដឹកនាំMan United
រដូវកាលមានរយះពេលយូរ”។

សំពាធការងារមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់Sir Alex

ការដែលប្រធានក្លឹបWigan កំនត់ដូច្នេះវាជារឿងមិនពិបាកយល់ឡើយ។ អ្នកជំនាញខាងយុទ្ធ
សាស្រ្តអាយុ៧០ឆ្នាំសញ្ជាតិScotland មានមហិច្ឆិតាចង់ជួយMan Unitedបំបែកឯក្កតកម្មទទួល
បានពានរង្វាន់បាល់ទាត់អង់គ្លេសលើកទី២០ មុននឹងចាកចេញពីកៅអីគ្រូបង្វឹកនៅOld Trafford។
ដើម្បីអនុវត្តគោលបំណងខាងលើបាន Man Unitedរបស់ Sir Alex ត្រូវបន្ថែមកំលាំងនៅរដូវ
វិស្សមកាលនេះ។ សព្វថ្ងៃគូប្រកួតប្រជែងពីរដ៏ធំគឺ Man City និង Chelsea កំពុងមានផែនការ
បន្ថែមកំលាំងថែមទៀតក្រោយពីរដូវកាលជោគជ័យរបស់ពួកគេ។ នៅចំពោះមុខការប្រកួត
ប្រជែងដ៏ស្វិតស្វាញរបស់ក្លឹបពីរខាងលើនេះ សំពាធទៅលើSir Alex ប្រាកដជាមានច្រើនជាង
មុននៅរដូវកាលខានមុខនេះ៕

ដោយ៖ nano
ប្រភព៖ zing


Tags: Sir Alex ferguson football sports