ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Selena Gomez បានលុបចោល ដំណើរទស្សនកិច្ច ខែសីហា របស់នាងនៅ Guangzhou និង Shanghai ប្រសិនបើ ពាក្យចចាមអារ៉ាម ត្រូវបាន គេជឿថា នាងត្រូវបានគេបង្ខំ ឲ្យធ្វើដូច្នេះ ដោយរដ្ឋាភិបាលប្រទេសចិន មិនត្រឹមតែ ប៉ុននឹងទេ នៅមានមនុស្សមួយចំនួនក៍មិនចូលចិត្ត បទចម្រៀងរបស់នាងដូចគ្នាផងដែរ ។
តារាចម្រៀង Selena Gomez នេះ បានបង្ហោះ រូបថត ជាមួយព្រះសង្ឃមួយអង្គ ដោយរូបថតនោះ បាននាងត្រូវបានគេ ឃើញថា នាងបានសម្លឹងមើលទៅភ្នែក របស់ព្រះសង្ឃ មួយអង្គ ដែលមានព្រះនាមថា Dalai Lama ។
រូបភាពនេះ ហាក់ដូចជា មានរយៈពេល កន្លងផុត ២ ឆ្នាំ ហើយ ។ ពេលដែលអ្នកទាំង ២ Gomez និង មេដឹកនាំសាសនា Tibetan ដែលស្ថិតនៅក្នុងទីក្រុង Vancouver បានធ្វើជាម្ចាស់ផ្ទះ (We Day) ដើម្បីគម្រោង នៃការផ្តល់អំណាចដល់យុវជន នៅក្នុងទីក្រុងដែលនៅជុំវិញ សហរដ្ឋអាមេរិក និង កាណាដា ។
ដោយយោងតាម របាយការណ៍របស់ Daily Mail តារាចម្រៀងរូបនេះ បានសរសេរ នៅក្នុងចំណងជើងថា "words of wisdom. #speechless." ហើយទីនេះ គឺជារូបភាពផ្សេងៗ រវាងអ្នកទាំង ២ នេះ ។
ជាការពិតណាស់ ប្រសិនបើ Gomez ពិតជាត្រូវបាន ហាមឃាត់ នៅក្នុងប្រទេសចិន ដោយសារតែ រូបថត របស់នាងជាមួយនឹង សម្តេចសង្ឃ Dalai Lama ជាហាក់បីដូចជា ត្រលប់ទៅកាន់ រឿងមួយកាលពីឆ្នាំមុន ដែល តារាចម្រៀងស្រីរូបនេះ ត្រូវបានគេ ហាមឃាត់ពីការប្រគុំ តន្រ្តី Maroon 5 ដូចគ្នា នៅក្នុងទីក្រុង Shanghai ដោយសារតែ Holiness's b-day party ។
គួរបញ្ជាក់ឲ្យដឹងថា អតីតមិត្តស្រីរបស់ Bieber ពិតជាបានចាប់ផ្តើមទាញយក គេហទំព័រ Weibo របស់នាងត្រឡប់មកវិញ នៅក្នុងឆ្នាំ ២០១២ ។ បច្ចុប្បន្ន នាងទទួលបានអ្នកគាំទ្រ រហូតដល់ទៅ ៩០០.០០០ ។ កាលពីម្សិលមិញ នាងបានធ្វើ ការប្រកាសដោយ និយាយថា "I can't wait to see everyone on the revival tour! ដោយក្តីរំភើប ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist