ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីលេចធ្លាយដំណឹងថា កំពូលតារាថៃលោក Boy pakorn ត្រៀមថតរឿងថ្មី ដែលតម្រូវឲ្យមានសាច់សង្ហា និងកម្លាំងមាំមួន ដូច្នេះហើយទើបធ្វើឲ្យលោកខិតខំប្រឹងប្រែងហាត់ប្រាណដើម្បីឲ្យកាន់តែមានមាឌធំ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃ លោក Boy pakorn គឺមិនបានទៅហាត់ប្រាណតែម្នាក់ឯងទេ គាត់បានធ្វើដំណើរទៅជាមួយនិងលោក ken phupoom ព្រមទាំងអោបគ្នានិងធ្វើកាយវិកាយដូចជាមនុស្សប្រុសស្រលាញ់ប្រុស ទើបធ្វើឲ្យអ្នកមិនបានដឹងមួយចំនួនតូចមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរបែបនេះ ។
គួរបញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងរវាងលោក Boy pakorn និងនាង ken phupoom គឺអ្នកទាំងពីរគ្រាន់តែមិត្តភក្តិប៉ុណ្ណោះ រីឯរូបថតដែលបានបែកធ្លាយគ្រាន់តែការលេងសើចរវាងមិត្តភក្តិធម្មតាៗទេ ព្រោះអីតារាសម្តែងរូបសង្ហា លោក ken phupoom ក៏មានមិត្តស្រីរួចហើយដែរ ហើយរូបនាងក៏ជាតារាសម្តែងម្នាក់ដែរ ឈ្មោះថា Esther Supreeleela ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar