ព័ត៌មានអន្តរជាតិ ៖ ពេជ្រធំបំផុត លើលោក លំដាប់ទី ២ និងមានគុណភាពមហិមានោះ ត្រូវបានរក ឃើញហើយនៅក្នុងប្រទេស Botswana នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសហគ្រាស ត្បូងពេជ្រ Lucara Diamond ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពេជ្រធំបំផុត លើលោក លំដាប់ទី ២ មួយនេះ មានទំហំធំ ដល់ទៅ ១,១១១ ការ៉ាត់ ត្រូវបានរកឃើញ ពីអណ្តូងរ៉ែ Karowe នៃ សហគ្រាស ត្បូងពេជ្រ Lucara Diamond ដែលមានរយៈចម្ងាយប្រមាណ ៥០០គ.ម ភាគ ខាង ជើង ទីក្រុង Gaborone ប្រទេស Botswana ។ ប្រភពបញ្ជាក់អោយដឹងថា នេះគឺជារកឃើញ រតនសម្បត្តិ ត្បូងពេជ្រធំបំផុត នៅក្នុង ប្រទេស Botswana ។
គួររំឮកថា ពេជ្រធំបំផុត លើលោក លំដាប់ទី ១ ដែលត្រូវ បាន គេរកឃើញអំឡុងឆ្នាំ ១៩០៥ នៅឯ ប្រទេសអាហ្រ្វិកខាងត្បូងនោះ មានទំហំធំដល់ទៅ ៣,១០៦ ការ៉ាត់ ឯណោះ និង ត្រូវបានច្នៃទៅជា រតនសម្បត្តិត្បូងពេជ្រ នៃគ្រឿងអលង្ការ ដល់ទៅ ៩ ផ្សេងៗពីគ្នា ដែល មាននៅក្នុងគ្រឿងអលង្ការ នៃខ្សែរាជវង្ស ស្តេច អង់គ្លេស។ William Lamb នាយក ប្រតិបត្តិ ពី សហគ្រាស ត្បូងពេជ្រ Lucara Diamond គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់ខ្លួនអោយដឹងថា ៖ វាពិតជាមានសារៈសំ ខាន់ខ្លាំងណាស់ ក្នុងករណីកិច្ច រក ឃើញ រតនសម្បត្តិ ធំបំផុត លំដាប់ទី ២ ក្នុងទំព័រប្រវត្តិសាស្រ្ត មនុស្សជាតិ ក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ ។ ច្រើនជាងការរកឃើញ ពេជ្រធំបំផុត លើ លោកលំដាប់ទី ២ សហគ្រាសខាងលើ ក៏បានរកឃើញ ពេជ្រ ២ ផ្សេងទៀត ដែលមានទំហំ ៨១៣ ការ៉ាត់ និង ៣៧៤ ការ៉ាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី