ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ ២ គ្រឿងបានបុកគ្នា នាយប់ថ្ងៃច័ន្ទម្សិលមិញនេះ នៅឯ ទីតាំងផ្លូវរថនាអាកាសយានដ្ឋានអន្តរជាតិ កណ្តាលរដ្ឋធានី ប្រទេសម៉ាឡេស៊ី នេះបើយោងតាមសម្តី មន្រ្តីអ្នកនាំពាក្យឲ្យអាកាសយានដ្ឋាន ។
ប្រភពបន្តឲ្យដឹងថា គ្រោះថ្នាក់យន្តហោះបុកគ្នា នៅលើដីលើកនេះពុំបានបណ្តាលឲ្យអ្នកដំណើរណា ម្នាក់រងរបួសនោះទេ គ្រាន់តែទទួលរងនូវការខូចខាតយន្តហោះ តែ ប៉ុណ្ណោះ ។ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ Batik Air ដែលផ្ទុកអ្នកដំណើរសរុប ៤៩នាក់ និងក្រុម ការងារបម្រើការលើយន្តហោះ ៧ នាក់នោះ ហៀបនឹងហោះឡើងចេញពីអាកាសយានដ្ឋាន អន្តរជាតិ Halim Perdanakusuma នា ទីក្រុង Jakarta ប៉ុន្តែបានប៉ះទង្គិច បុកគ្នាជាមួយនឹងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ TransNusa ។សេចក្តីថ្លែងការណ៍ចេញពីអាកាសយានដ្ឋានខាងលើឲ្យដឹងថា រាល់អ្នកដំណើរទាំងអស់ រួមមាន ក្រុម ការងារបម្រើការលើយន្តហោះ គីមានសុវត្ថិភាពជាធម្មតា ខណៈ នឹងមានការហោះហើរជើងដដែល ប៉ុន្តែជំនួសនូវយន្តហោះមួយគ្រឿងថ្មី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន