CamNews

វីដេអូ៖ ចោរលួចម៉ូតូទាំងកណ្តាលថ្ងៃត្រង់ នៅផ្ទះជួល

ចោរម្នាក់ក្នុងចំណោមពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក Sirius ពណ៌ស
លាយ
ខ្មៅ និងក្រហម យកទៅបានសំរេចទាំងកណ្តាលថ្ងៃត្រង់។

នៅក្នុងវីដេអូដែលថតបានពីកាមេរ៉ាសុវត្តិភាពរបស់ម្ចាស់ផ្ទះជួល សកម្មភាពលួចនេះកើតឡើងនៅ
វេលាម៉ោងប្រហែល 11h55 ថ្ងៃត្រង់ គឺមានចោរពីរនាក់មានអាយុប្រហែល 30ឆ្នាំដើរទៅមកនៅ
ម្តុំផ្ទះជួលនោះដែលស្ថិតនៅលើផ្លូវឌឿងហែម Phan Huy Ich, សង្កាត់ 14, ខណ្ឌ Go Vap,ទីក្រុង
ហូជីមិញ ប្រទេសវៀតណាម។

សកម្មភាពកាច់សោរ.កម៉ូតូ

ក្រុមចោរនេះមានគ្នាពីរនាក់ បានដើរក្រវិលទៅមកនៅត្រង់ម្តុំផ្ទះជួលខាងលើ។ ពេលនោះពួកវា
បានសំលឹងមើលឃើញម៉ូតូមួយគ្រឿងម៉ាក Sirius ចតចោលមុខផ្ទះជួល ហើយឃើញឱកាសល្អ
ដោយមនុស្សម្នាសំរាកថ្ងៃត្រង់ផងនោះ​ ចោរម្នាក់បានដើរចូលមកធ្វើសកម្មភាពកាច់សោរ.កម៉ូតូ
ដោយឲ្យម្នាក់ទៀតចាំជួយមើលផ្លូវនៅខាងក្រៅ។ ការលួចរបស់ចោរនេះ គឺមិនបានសំរេចភ្លាមៗ
ទេ ដោយសារមានមនុស្សចេញមកក្រៅផ្ទះពីរបីដង ដែលធ្វើឲ្យចោរអាក់ខានពីរទៅបីដងផងដែរ។
ប៉ុន្តែជាចុងក្រោយ វានៅតែយកម៉ូតូចេញបានសំរេច។

សូមទស្សនាវីដេអូដូចខាងក្រោម៖


ដោយ៖ សិលា
ប្រភព៖ VE


Tags: Motorcycle steal vietnam social international news