ព័ត៌មានអន្តរជាតិ ៖ ដើមសប្តាហ៍នេះ អតីតបុគ្គលិក ទីភ្នាក់ងារសន្តិ សុខជាតិអាមេរិក (NSA-U.S. National Security Agency) លោក Edward Snowden ទទួលបាននូវមេរៀនថ្មី ដ៏មានសារៈសំខាន់ មួយពីបណ្តាញសង្គម Twitter ។
ជាការពិត នៅ ពេល ដែល អតីតបុគ្គលិក NSA រូបនេះ បង្ហាញវត្ត មានរបស់ខ្លួន នៅលើបណ្តាញ សង្គម Twitter បណ្តាសាធារណជន មក ពី ជុំវិញពិភពលោកមាន ភាពភ្ញាក់ផ្អើលជាខ្លាំង តួយ៉ាង ក្រោយពី បង្កើតគណនី Twitter ជាផ្លូវការ ដែលមានឈ្មោះថា @Snowden នោះ រយៈពេលត្រឹមតែ កន្លះម៉ោងតែប៉ុណ្ណោះ ចំនួនអ្នក follow កើនលើសពី ៧០,០០០ នាក់ មិនត្រឹមតែប៉ុណ្ណោះ លោក បានទាក់ទាញ Follower ច្រើនជាង ១៧១ ០០០នាក់ ក្នុងពេលប្រហែល មួយម៉ោង និងមាន ៧៤០ ០០០ នាក់នៅត្រឹមល្ងាចថ្ងៃអង្គារ សប្តាហ៍កន្លងទៅ ។ គួរបញ្ជាក់ថា គណនី Twitter ផ្លូវការ របស់ Edward Snowden follow គណនី Twitter តែមួយគត់ នោះគឺ U.S. National Security Agency ។
គួររំឮកថា បទពិសោធន៍ជីវិត Snowden ទទួលបានពីបណ្តាញសង្គម Twitter នោះគឺភាពភ្លាំងភ្លេច របស់ខ្លួន ក្នុងការ Turn off Notification ដែល នាំអោយលោក ទទួលបាន សារ ពីអ្នករាល់គ្នាមាន ទម្ងន់ផ្ទុកដល់ទៅ 47GB ។ ជា ការពិត ដើមខែ តុលា ថ្ងៃ ១ ថ្ងៃ ព្រហស្បត្តិ៍ លោក Snowden បាន ធ្វើសេចក្តីប្រកាសទៅកាន់ពិភពលោក ថាលោកទទួលបានសារដែលមានទម្ងន់ផ្ទុកដល់ទៅ 47GB ឯណោះ ព្រោះតែលោក ភ្លេច Turn off Notification ។ គួររំឮកថា លោក Snowden ដែលជាអតីត បុគ្គលិកកិច្ចសន្យា របស់ទីភ្នាក់ងារសន្តិសុខជាតិកំពុងរត់គេចខ្លួន ដោយបានធ្វើអោយ លេចធ្លាយ ព័ត៌មាន សំងាត់ អំពី កម្មវិធី ស៊ើប ការណ៍ ទ្រង់ទ្រាយធំរបស់រដ្ឋាភិ បាលអាមេរិក បានចាប់ផ្តើម បង្កើតគណនី Twitter កាលពីថ្ងៃអង្គារ ដោយដាក់ឈ្មោះ ថា @snowden ក្រោយពីការនិរទេស ខ្លួន ក្នុងប្រទេសរុស្ស៊ី។ ការ Tweet ដំបូង របស់លោក ស្នូវដិនគឺ "Can you hear me now?" ត្រូវបានគេ retweeted ២៥,០០០ ដង ក្នុងរយៈពេលត្រឹមមួយម៉ោង។ នៅក្នុងគណនីរបស់គាត់ លោក Snow - den បានរៀបរាប់ពីខ្លួនគាត់ថា " ខ្ញុំធ្លាប់ធ្វើការឱ្យរដ្ឋាភិបាល តែឥឡូវនេះខ្ញុំធ្វើការ សម្រាប់ សាធារ ណជន» ។ ដោយឡែក ជាមួយនឹង វត្តមានផ្លូវការ គណនី Twitter របស់ Snowden បង្ហាញខ្លួន ឡើងនៅបណ្តាញសង្គម Twitter នោះ មានការសារទរជាខ្លាំង ជាមួយនឹង ការស្វាគមន៍ដ៏កក់ក្តៅពី សំណាក់ Twitter CEO លោក Jack Dorsey "ស្វាគមន៍ មកកាន់បណ្តាញសង្គម Twitter" ដោយ ឡែក អតីតអភិបាលទីក្រុង New York ដែល បច្ចុប្បន្នភាព ឈរឈ្មោះ ប្រជែងយក តំណែងប្រធា នាធិបតី អាណត្តិក្រោយ លោក George Pataki បែរជាស្នើអោយបណ្តាញសង្គម Twitter បិទគណ នីលោក Snowden ចោលទៅវិញ ឬលោកនៅប្រកាន់ផ្នត់គំនិតចងចិត្ត ចង់គុំនុំ ដែលថា Snowden ហែកហួរអាមេរិក តាមរយៈទីភ្នាក់ងារ សន្តិសុខជាតិសហរដ្ឋអាមេរិក៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ techtimes