CamNews

ព័ត៌មានអន្តរជាតិ 

Google និង Microsoft ប្រកួតប្រជែងគ្នា​ ស្តីពី កម្មវិធីថ្មី ផ្សាភ្ជាប់លោកអ្នក និងតា នូអែល

ព័ត៌មានបច្ចេកវិទ្យា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ NORAD (North American Aerospace Defense Command) របស់ក្រុមហ៊ុន Microsoft បានដំណើរការ រួចជាស្រេច នូវគេហទំព័រ មួយបង្កលក្ខណៈ ងាយស្រួល អោយលោកអ្នក ផ្សាភ្ជាប់ទំនាក់ទំនង ជាមួយនឹងលោកតា នូអែល ខណៈ ទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹង តា នូអែល មួយនេះ គេអោយឈ្មោះថា Santa Tracker ដោយនៅក្នុងនោះ NORAD ប្រើប្រាស់ Bing Maps សម្រាប់ដំណើរការ កម្មវិធីពិសេសមួយនេះ នាឱកាសមកដល់ នៃរដូវ កាលបុណ្យ នូអែល ។ ដោយឡែក នា ឆ្នាំនេះ ជាមួយនឹងការប្រកួតប្រជែង ស្តីពី ប្រព័ន្ធ បច្ចេកវិទ្យា Google ក៏បានដាក់ដំណើរការ គេហទំព័រ ស្រដៀង គ្នាដែរ នោះគឺ Google Santa Tracker

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ NORAD បានសហការជាមួយនឹង Google ក្នុងការបង្កើតបាននូវ Santa Tracker ដោយប្រើ Google Maps ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ តែដឹងអីថា ឆ្នាំក្រោយៗមក ដោយ​ ងាករេ ទៅចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹង Bing ទំព័រ NORAD ក៏ងាកមកប្រើប្រាស់ Bing Maps វិញម្តង។ ជាការឆ្លើយតប​ទៅនឹង ទីផ្សារប្រកួតប្រជែង Google ក៏បានបង្កើតនូវ ទំព័រ Santa Tracker របស់ខ្លួន ដោយនៅ ក្នុងនោះ បានប្រើប្រាស់​ Google Maps ។

គួរបញ្ជាក់ផងដែរថា ទំព័រ Santa Tracker របស់ NORAD បង្កជាលក្ខណៈងាយស្រួល ដល់អ្នកប្រើប្រាស់ ដោយ នៅក្នុងនោះ អាចអោយអ្នកចុចចូលទស្សនា មានឱកាស ចុចចូលមើលវីដេអូ ស្តាប់បទភ្លេងល្បីៗ និង លេងហ្គេម មួយចំនួន ដែលទាក់ទង ទៅនឹង បុណ្យនូអែល ជាចលករមួយ ជម្រុញអោយលោកអ្នក ទទួល អារម្មណ៍ បានថា ពិតជាមានទំនាក់ទំនងល្អ ជាមួយនឹងលោកតា នូអែល។ (ចុចទីនេះ ដើម្បីចូលទៅ ទំព័រ Santa Tracker របស់ NORAD ) ៕

ងាកទៅមើល ទំព័រ Santa Tracker របស់ Google ឯណោះវិញ ក៏មានចាញ់ NORAD ប៉ុន្មានដែរ ពោលគឺ​ មាន មុខងារសំខាន់មួយចំនួន ដែលលោកអ្នកពិតជា អាចចុចចូល ទស្សនា និងលេងកំសាន្ត បាន នាឱកាសខិត ជិត មកដល់ នៃកម្មវិធីបុណ្យ នូអែល ប្រចាំចុងឆ្នាំ ២០១៣ នេះ៕ (បញ្ជាក់ ចុចទីនេះ ដើម្បីចូលទៅ ទំព័រ Santa Tracker របស់ Google)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ searchenginewatch


Tags: Google Microsoft Santa Christmas Int news Hightech