CamNews

ជីវិត និងការងារ 

សេដ្ឋីអាមេរិកនិយាយថា "ចង់ក្លាយជាសេដ្ឋី ចូរធ្វើការយ៉ាងតិច ៩៥ម៉ោង/សប្ដាហ៍"

សេដ្ឋីអាមេរិក Grant Cardone ធ្លាប់បាននិយាយថា ៖ “បើសិនអ្នកឱ្យខ្ញុំ៥ដុល្លារ ស្អែកខ្ញុំនៅតែ
ប្រយុទ្ធ។ ជីវិតរបស់ខ្ញុំមិនមែនស្ថិតនៅកន្លែងទស្សនិកជន ប៉ុន្តែ ខ្ញុំគឺជាកីឡាករនៅលើវាលស្មៅ”។

សេដ្ឋីអាមេរិក Grant Cardone

Grant Cardone មិនមែនពេលណាក៏មានប្រាក់រាប់លានដុល្លារនៅក្នុងធនាគារ។ ក្នុងវ័យ ២៥ឆ្នាំ
Grant Cardone ក៏ធ្លាប់ជំពាក់បំណុល។ ប៉ុន្តែ សេដ្ឋីរូបនេះ បច្ចុប្បន្ន កំពុងគ្រប់គ្រងក្រុមហ៊ុនទាំង
បួនរបស់ខ្លួន ដែលមានចំណូលប្រចាំឆ្នាំ ជិត ១០០លានដុល្លារអាមេរិក។

Grant Cardone បានក្លាយជាសេដ្ឋី គឺដោយសារលោកចំណាយពេលជាច្រើនម៉ោងជារៀងរាល់
ថ្ងៃ ដើម្បីបំពេញការងារ។ នៅលើទំព័រ Medium លោកសរសេរថា “មនុស្សភាគច្រើន ធ្វើការ
ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ ប៉ុន្តែ ខ្ញុំធ្វើការ ៩៥ម៉ោងរៀងរាល់សប្ដាហ៍។ បើសិនអ្នក
ចង់ក្លាយជាសេដ្ឋី អ្នកត្រូវតែបង់បោះវដ្ដ ៩-៥ នោះទៅ ហើយចាប់ផ្ដើមពីលេខ ៩៥”។

Grant Cardone មិនមែនជាសេដ្ឋីដែលធ្វើមានដោយខ្លួនឯងតែមួយគត់ ដែលនិយាយថា ប្រាក់
ខែទៀងទាត់បានមកពីការធ្វើការ៨ម៉ោង កំពុងរារាំងមនុស្សមិនឱ្យក្លាយជាអ្នកមាននោះទេ។
Steve Siebold ជាអ្នកដែលបានចំណាយពេល ២៥ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវអំពីអ្នកមាន និង
ជាអ្នកនិពន្ធសៀវភៅ “អ្នកមានគិតឃើញយ៉ាងណា” បានឱ្យដឹងថា មានភាពខុសគ្នាទាំងស្រុង
រវាងអ្នកមាន និងអ្នកធម្មតា ក្នុងការជ្រើសរើសការទទួលប្រាក់ខែ ។

មនុស្សធម្មតា តែងទទួលប្រាក់ខែតាមពេលវេលាដូចជាតាមម៉ោងជាដើម។ ចំណែកអ្នកមាន
វិញ ពួកគេធ្វើការឱ្យខ្លួនឯង និងទទួលប្រាក់ខែទៅតាមលទ្ធផលនៃការងារ។

Siebold ឱ្យដឹងថា “មនុស្សភាគច្រើន ធានាដល់ជីវភាពធម្មតា ដោយការភ្ជាប់ការងារដែលមាន
ចំណូលទាប និងឡើងប្រាក់ខែរៀងរាល់ឆ្នាំ។ ពួកគេគ្រាន់តែឈរនៅខាងក្រៅរង់ចាំ និងខ្លាច
មិនហ៊ានភ្ជាប់ខ្លួនទៅក្នុង “ការប្រយុទ្ធ” ព្រោះខ្លាចបាត់បង់ប្រាក់ដ៏តិចតួចរបស់ខ្លួន។ ចំណែក
អ្នកមានវិញ មួយឆ្នាំរបស់ពួកគេ អាចរកបានប្រាក់ស្មើនឹងមនុស្សធម្មតាធ្វើការមួយជីវិត។

សេដ្ឋី Steve Siebold

Cardone និយាយថា បើសិនជាចង់ជោគជ័យយ៉ាងត្រចះត្រចង់ អ្នកត្រូវផ្ដោតទៅលើប្រាក់
ចំណូល និងត្រៀមខ្លួន ដើម្បីសម្រុកធ្វើការ។ នៅពេលចាប់ផ្ដើមឃើញជោគជ័យផ្នែកហិរញ្
ញវត្ថុ ចូរកុំផ្លាស់ប្ដូរឆន្ទៈ ៖ “បើសិនអ្នកឱ្យខ្ញុំ៥ដុល្លារ ស្អែកខ្ញុំនៅតែប្រយុទ្ធ។ ជីវិតរបស់ខ្ញុំមិន
មែនស្ថិតនៅកន្លែងទស្សនិកជន ប៉ុន្តែ ខ្ញុំគឺជាកីឡាករនៅលើវាលស្មៅ”។

Cardone បញ្ជាក់ថា ចូរចាំថា “ប្រាក់មិនខ្វះនោះទេ”។ ពិភពលោកនេះ ខ្វះតែអ្នកធ្វើការ ៩៥
ម៉ោងក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ cnbc


Tags: អ្នកមាន​ សេដ្ឋី សំដីមាស