CamNews

ព័ត៌មានអន្តរជាតិ 

អតីត ប្រធានាធិបតី បារាំង ត្រូវចាប់ខ្លួន ពីបទប្រព្រឹត្តិ អំពើពុករលួយ

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៤ នេះ បាន ឲ្យដឹង ថាអតីត ប្រធានាធិបតីបារាំង លោក Nicolas  Sarkozy ត្រូវបានចាប់ខ្លួនសួរចម្លើយ ទាក់ទង នឹងការ ប្រព្រឹត្ត អំពើពុក រលួយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន។

ការស៊ើបអង្កេតត្រូវបានធ្វើឡើង    ដោយ សង្ស័យថា អតីតប្រធានាធិបតីរូបនេះ ធ្លាប់បានផ្តល់មុខ ដំ ណែង ខ្ពស់ មួយដល់ចៅក្រមម្នាក់ ជាថ្នូរនឹងការទទួលបានព័ត៌មាន ត្រលប់មកវិញ ថាតើករណី អំពើ ពុករលួយរបស់លោក នឹងត្រូវបញ្ជូនទៅតុលាការឬយ៉ាងណា។

មិនតែប៉ុណ្ណោះ    ការស៊ើបអង្កេត បានធ្វើឡើងដោយសង្ស័យថា កាលពីឆ្នាំ២០០៧កន្លងទៅនេះ ក្នុង ពេល ធ្វើការឃោសនាការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី លោកធ្លាប់ ទទួលបានជំនួយ មូលនីធិ ពីខុស ច្បាប់សំណាក់អតីតមេដឹកនាំប្រទេស លីប៊ី លោក Muammar Gaddafi ។  យ៉ាងនេះក្តី លោក បានច្រាន ចោលរាល់ការចោទ ប្រកាន់នានាទាំងអស់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: France,  Int news,  Unt news,  Breaking news