CamNews

ព័ត៌មានអន្តរជាតិ 

ISIS កាត់ក្បាលសមាជិកខ្លួន ២០នាក់ ព្រោះមានបំណងរត់ចោលជួរ

(ស៊ីរី)៖ សារព័ត៌មានអារ៉ាប់ បានចេញផ្សាយថា ក្រុមឧទ្ទាម ISIS បានកាត់ក្បាលសមាជិករបស់ខ្លួន​ចំនួន ២០នាក់ ក្រោមបទចោទប្រកាន់ថា ពួកគេ​ទាំង​នេះមានបំណងចង់រត់ចោលជួរ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។

សារព័ត៌មានខាងលើបានចេញផ្សាយថា ក្រុម ISIS បានកាត់ក្បាលសមាជិករបស់ខ្លួនជាសាធារណៈកាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយសារតែ​ពួកនេះ មានគម្រោងរត់គេចពី​មូលដ្ឋានទ័ពភាគខាងលិចនៃទីក្រុង Mosul ក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាតំបន់ជម្លោះខ្លាំងបំផុតរវាងរដ្ឋាភិបាលអ៊ីរ៉ាក់ និង​ក្រុមឧទ្ទាម ISIS។

គួរបញ្ជាក់ផងដែរថា កាលពីវិច្ឆិកាឆ្នាំ២០១៥កន្លងទៅនេះ ក្រុម ISIS បានសម្លាប់សមាជិករបស់ខ្លួន ៧៣នាក់ ព្រោះតែ​ពួកគេមានបំណងចង់រត់គេច​ដោយជួរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS