CamNews

មិនគួរឲ្យជឿ 

បុរសអនាថាម្នាក់ រងរបួស ស្ទើរស្លាប់ស្ទើររស់ ក្រោយតោព្រៃ ហែកស៊ី ស្រស់ៗ

ស្ទើរតែមិនគួរអោយជឿ ៖ បន្ទាប់ពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ទីភ្នាក់ងារសារព័ត៌មានបរ ទេសស្កាយ បានចេញផ្សាយ អត្ថបទអោយដឹងថា បុរសអនាថា គ្មានផ្ទះសម្បែងម្នាក់ ត្រូវបានរក អោយឃើញថា រងការវាយប្រហារ ប៊ិះនឹងស្លាប់បាត់បង់ជីវិត ពីសំណាក់ តោព្រៃមួយក្បាល ហែកស៊ី រូបគាត់ នៅក្នុងរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។

ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់រូបនេះ​ ត្រូវបានរកអោយឃើញថា ក៏កំពុងតែសំ រាកព្យាបាលធ្វើការវះកាត់ មុខរបួសធ្ងន់របស់ខ្លួន រួមមាន ក្បាល ក​ និងដៃ ជាដើម ខណៈគាត់ត្រូវ បានរកអោយឃើញថា ប៊ិះនឹងស្លាប់បាត់បង់ជីវិត ។ លោក Patrick Foy ជាអនុសេនីយ៍ទោ តំណាង អោយនាយកដ្ឋាន ត្រី និងសត្វព្រៃ រដ្ឋកាលីហ្វរញ៉ា បានគូសបញ្ជាក់អោយដឹងថា គាត់ពិតជាមានសំ ណាងហួស ខណៈពេលដែលមានឱកាស នៅរស់រាន មានជីវិត យ៉ាងដូច្នេះ ។


               បញ្ជាក់ ៖ រូបភាពខាងលើនេះ គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ

គួរបញ្ជាក់ផងដែរថា តោកំណាចព្រៃមួយក្បាលនោះ បានបើកការវាយប្រហារហែកស៊ី គាត់ទាំងរស់ ខណៈពេលដែលគាត់ ក៏កំពុងតែលង់លក់ដំណេក នៅលើកាតាបរបស់ខ្លួន ។ កន្លែងកើតហេតុមាន ទីតាំង ស្ថិតនៅ ភាគខាងត្បូងរដ្ឋ កាលីហ្វរញ៉ា ។ គួរបញ្ជាក់ផងដែរថា ក្រោយពីមានការវាយប្រហារ បុរសអនាថា មិនស្គាល់អត្តសញ្ញាណ រូបនេះ បានព្យាយាម វិលត្រលប់មកក្នុងភូមិអ្នកស្រុកវិញដើម្បី សុំជំនួយ ។

គាត់បញ្ជាក់អោយដឹងថា គាត់ពិតជាទទួលរងរបួសខ្លាំងណាស់ ហើយគាត់ពិតជាមិនបានដឹងថា អ្វី វាយប្រហារគាត់អោយពិតប្រាកដនោះទេ ។ ដោយឡែក បើតាមការអោយដឹង តំបន់កើតហេតុ ពុំ មានស្លាកសញ្ញា បញ្ជាក់អោយដឹង ពីគ្រោះថ្នាក់ សត្វព្រៃនោះទេ តែមកទល់នឹងខណៈនេះ ក្រុមមន្រ្តី មានសមត្តកិច្ច ក៏កំពុងតែ ព្យាយាម អោយអស់ពីលទ្ធភាព ក្នុងការតាមប្រមាញ់ តោកំណាចមួយ ក្បាលនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news USA US United States Carlifornia Lion