ថៃ ៖ ទោះបីជាមិនទាន់លែងគ្នាពិតមែន ប៉ុន្តែលោក Songkran Tejanarong និងនាង Aff Taksaorn បានរស់នៅផ្ទះផ្សេងគ្នាអស់រយៈពេលជាយូរណាស់មកហើយ ។ រវាងទំនាក់ទំនងប្តីប្រពន្ធមួយគូនេះ នាង Aff អះអាងថា គ្រប់យ៉ាងមិនអាចត្រលប់ទៅសភាពដើមវិញបានទេ បើទោះបីជាលោក Songkran មិនព្រមលែងលះក៏ដោយចុះ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ងាកមកចាប់អារម្មណ៍ជាមួយនាង Matt Peeranee ដែលប្រកាសថា ខ្លួនបានចែកផ្លូវគ្នាជាមួយនិងមិត្តប្រុសចាស់វស្សាដែលបានទាក់ទងគ្នាអស់រយៈពេល ១៤ ឆ្នាំ ។ ហើយថ្មីៗនេះបែរជា បែកធ្លាយពាក្យចចាមអារាមថា នាង Mint Chalida បានណែនាំលោក Songkran Tejanarong ឲ្យស្គាល់គ្នាជាមួយនិងនាង Matt Peeranee សិក្សាស្វែងយល់ចិត្តគ្នា ។
រឿងរ៉ាវមួយនេះកើតឡើងយ៉ាងកក្រើក ប៉ុន្តែ នាង Matt Peeranee បានចេញមុខបដិសេធភ្លាមៗ ដើម្បីកុំឲ្យប៉ះពាល់កត្តិយសដល់នាង Mint Chalida ។
គួរបញ្ជាក់ឲ្យដឹងថា លោក Songkran Tejanarong គឺជាបងប្រុសបង្កើតរបស់សង្សារនាង Mint Chalida និងត្រូវជាអតីតស្វាមីរបស់តារាសម្តែងជើងនាង Aff Taksaorn ផងដែរ ៕
នាង Mint Chalida
លោក Songkran Tejanarong និងនាង Matt Peeranee
នាង Aff Taksaorn និងអតីតស្វាមី លោក Songkran Tejanarong ព្រមទាំងកូនស្រីរបស់ពួកគេទាំងពីរ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook