CamNews

ព័ត៌មានអន្តរជាតិ 

បាតុកម្មនៅវៀតណាម ៖ រោងចក្រចិន ជាង ១០ ត្រូវដុតបំផ្លាញ

រយៈពេល ២ថ្ងៃ នៃការធ្វើបាតុកម្មនៅវៀតណាម ដើម្បីប្រឆាំងចិន រោងចក្រជាង ១០០០ ត្រូវ
បិទទ្វារ ខណៈរោងចក្រ ជាង ១០ ត្រូវបានដុតបំផ្លាញ ហើយមនុស្សជិត ៥០០នាក់ ក៏ត្រូវបាន
ចាប់ខ្លួន។


កាលពីថ្ងៃទី ១៣ និង ១៤ កន្លងទៅ ពលកររាប់ម៉ឺននាក់ បាននាំគ្នាចេញធ្វើបាតុកម្ម ប្រឆាំងនឹង
អ្វីដែលពួកគេអះអាងថា ចិនកំពុងរំលោភលើដែនទឹករបស់ខ្លួន និងការដំឡើងម៉ាស៊ីនឃួងប្រេង
HaiYang ៩៨១ របស់ចិន នៅសមុទ្រចិនខាងត្បូង ដែលវៀតណាម ហៅថា សមុទ្រខាងកើត។
បាតុកម្មនេះ បានក្លាយជាអំពើហឹង្សា ហើយក្រុមហ៊ុន រោងចក្រជាច្រើន ត្រូវបានដុតបំផ្លាញ។

រោងចក្រជាង ១០ នៅក្នុងតំបន់សេដ្ឋកិច្ច Amata ក្នុងខែត្រ Dong Nai និងបណ្ដារោងចក្រ ជា
ច្រើនទៀត ត្រូវបានដុត និងវាយបំផ្លាញ ក្នុងនោះ មានដូចជា Maxim , Mega , Dona Newtower
និង ក៏ត្រូវរងការខូចខាត។ ក្នុងចំណោមរោងចក្រដែលត្រូវរងគ្រោះ ក៏មានរោងចក្ររបស់តៃវ៉ាន់
KMC ផងដែរ។

ក្រុមហ៊ុន និងរោងចក្រប្រហែល ១០០០កន្លែង បានអនុញ្ញាតឱ្យបុគ្គលិក កម្មកររបស់ខ្លួន ផ្អាក
ការងារបណ្ដោះអាសន្ន ក្នុងនោះ ក៏មានរោងចក្រខ្លះ ចងបដា ដែលមានសរសេរថា “គាំទ្រវៀត
ណាម” ឬថា “យើងខ្ញុំជាជនជាតិកូរ៉េខាងត្បូង” ។ល។ ដើម្បីបញ្ចៀសពីការវាយបំផ្លាញពីក្រុម
បាតុករ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មកដល់ពេលនេះ បាតុកម្ម នៅតែបន្ដ ហើយ នគរបាលវៀតណាម
កំពុងតែធ្វើអន្ដរាគមន៍លើបញ្ហានេះ និងបានចាប់ខ្លួនយុវជន និងកម្មករចំនួន ជិត ៥០០នាក់ នៅ
ក្នុងខែត្រ Binh Duong ដែលគេសង្ស័យថា បានចូលរួមប្រើអំពើហឹង្សា ដុតបំផ្លាញរោងចក្ររបស់
ចិន។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ vnexpress


Tags: Factories burned China protest Vietnam