CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះមួយគ្រឿង បង្ខំចិត្តចុះចត ជាបន្ទាន់ ក្រោយបុរសម្នាក់ គម្រាមបំផ្ទុះ គ្រាប់បែក លើយន្តហោះ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជើងហោះហើរ QR23 ត្រូវ បានបញ្ជាក់អោយដឹងថា បង្ខំចិត្តចុះចតជាបន្ទាន់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Manchester ដោយ នៅក្នុងនោះ មានការហោះអមដំណើរ ដោយយន្តហោះយោធា RAFក្រោយពីទទួលដំណឹងបានពីពីឡុត ដែលជាអ្នកបើកបរនោះ អោយដឹងថា បុរសម្នាក់ បានព្រមានថា នឹងមានការបំផ្ទុះគ្រាប់បែកនៅលើយន្ត ហោះនេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ​ពីទំព័រ ប៊ីប៊ីស៊ី ។

គួរបញ្ជាក់ថា ក្រុមពីបានធ្វើការចុះចត ជាបន្ទាន់ និងអាសន្នហើយនោះ បុរសម្នាក់ ត្រូវបានក្រុមសមត្តកិ ច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយពីមានការសង្ស័យថា រូបគាត់ប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ។

សេចក្តីរាយការណ៍ដដែល បញ្ជាក់អោយដឹងថា បុរសដែល  ជា ជនសង្ស័យរូបនោះ មានវ័យ ៤៧ ឆ្នាំ ក៏ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដរបស់គាត់ ពុំទាន់បានបញ្ជាក់អោយដឹងនោះទេ ស្របពេលដែល ករណី ដ៏ កម្រមួយនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ។ គួរបញ្ជាក់ថា រាល់ជើងហោះហើរមិន ថាចុះចតឬក៏ត្រូវហោះឡើងនោះទេ ត្រូវបានអាជ្ញាធរបញ្ជាក់ថា បានពន្យាពេល ហោះហើររបស់ខ្លួនក្នុង រយៈពេល ២៥ នាទី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Int news World news Breking news Unt news London England UK