CamNews

តារា 

ការពិត Yaya គឺជាដើមហេតុដែលធ្វើឲ្យនាង Mint និង Kimberly មើលមុខគ្នាមិនចំ?

ព័ត៌មានកំសាន្ត ៖ ព័ត៌មានដែលកំពុងតែកក្រើក និងចំណាយមាត់អ្នកកាសែតព្រមទាំងមហាជនទាំងក្នុងនិងក្រៅប្រទេសថៃ រវាងតារាស្រី ៣ ដួងដែលធ្លាប់ជាមិត្តជិតដិតនឹងគ្នា ប៉ុន្តែកំពុងតែស្ថិតនៅក្នុងការចម្រូងចម្រាស ។ 

តារាសម្តែងស្រីល្បីៗទាំង ៣ ដួងនោះគឺមានដូចជានាង​ Yaya Urassaya នាង Kimberly និងស្រីស្រស់នាង Mint Chalida ។ ដើមឡើយអ្នកទាំង ៣ គឺជា Best friend នឹងគ្នា ហើយស្រលាញ់គ្នាដូចបងប្អូនបង្កើតថែមទៀតផង ។ ប៉ុន្តែស្រាប់តែផ្ទុះពាក្យចចាមអារាមថា នាង Yaya Urassaya គឺជាដើមហេតុដែលធ្វើឲ្យនាង​ Kimberly និងនាង Mint មើលមុខគ្នាមិនចំ រហូតលែងនិយាយរកគ្នាអស់រយៈពេលយ៉ាងយូរ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ Fans នៅតែមិនមានការជឿជាក់ថា​ នាង Yaya Urassaya  គឺជាមនុស្សបែបនេះឡើយ ហើយក៏នឹងរង់ចាំរហូតទាល់តែឲ្យតារាស្រីរូបនេះចេញមុខមកបកស្រាយឲ្យច្បាស់លាស់សិន ជៀងវាសខូចកេរ្តិ៍ឈ្មោះឥតអំពើ ៕

-ចុចអាន ៖ Fans មិនដឹងសប្បាយចិត្តខ្លាំងប៉ុនណាទេ ក្រោយបានលឺពាក្យសម្តីរបស់ Mint ចេញពីក្នុងចិត្តទៅកាន់ Kimberly !



-ចុចអាន ៖ ការពិតចឹងសោះទើបនាង Yaya ជិតដិតជាមួយនាង Kimberly និង Margie ជាង Mint រហូតក្លាយជា Best friend!






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin