CamNews

ម៉ូដែល 

សម្លៀកបំពាក់បែប street style មកពីជុំវិញពិភពលោក

អ្នកជាយុវនារីទាន់សម័យម្នាក់ ហើយកំពុងស្វែងរកម៉ូដែល ឬស្ទីលសម្លៀកបំពាក់ថ្មីៗ
មកពីជុំវិញពិភពលោក ដែលមានលក្ខណៈខ្លាំងក្លា បែបនារី! ដូច្នេះសូមតាមដានអត្ថបទ
នេះ !


ដោយជ្រើសរើសអាវ oversized ប្រកបដោយភាពប្លែកភ្នែក នារីម្នាក់នេះ ក៏បានប្រើស្បែកជើង
platform ពណ៌ស្បែកខ្លា ប្រើកាបូប transparent ដ៏ស្រស់ស្អាត ដើម្បីធ្វើឱ្យឈុតសម្លៀកបំពាក់
របស់នាង កាន់តែខ្លាំងក្លា និងលេចធ្លោបែបយុវវ័យ។


បើទោះជាមានលក្ខណៈទន់ភ្លន់ជាមួយនិងពណ៌.ស ប៉ុន្ដែនារីវ័យក្មេងនេះ នៅតែបង្ហាញបាននូវ
ភាពប្លែកភ្នែក ដោយខ្សែក្រវាត់ធំ ស្បែកជើងកែង sandal និងកាបូបពណ៌ខ្មៅ។


និមិត្តរូបម៉ូដែល នាង Nancy Zhang នៅតែស្ម័គ្រស្មោះនឹងស្ទីល vintage ទន់ភ្លន់របស់ខ្លួន។ នាង
បង្ហាញសម្រស់ ដោយស្លៀករ៉ូបពណ៌.ស ធំទូលាយ និងពាក់មួក straw និងវ៉ាលិស ធ្វើអំពីផ្ដៅ។
ប៉ុន្ដែ ស្បែកជើងកែងពណ៌.ស ដែលស៊ីគ្នាជាមួយរ៉ូប បានបង្កើតឡើងនូវស្ទីលមួយដ៏ស័ក្ដិសមជា
មួយនិងនារីវ័យក្មេង។


ដោយជ្រើសរើសពណ៌ខ្មៅ និងពណ៌ស្ករជាចម្បង នារីម្នាក់នេះ បានស្ដែងចេញនូវស្ទីលទាន់
សម័យរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ឈុតសម្លៀកបំពាក់របស់នាងក៏មានលក្ខណៈជាបុគ្គល
ភាព គួរឱ្យស្រឡាញ់ផងដែរ។


នារដូវក្ដៅ ឈុតរ៉ូបពណ៌.ស មានលក្ខណៈផាសុខភាព គឺជាជម្រើសទីមួយរបស់នារីទាំងឡាយ។
ដោយគ្រាន់តែជ្រើសរើសសម្ភារៈរួមផ្សំ បែបសាមញ្ញ ដូចជា មួក floppy និងស្បែកជើង slip-on
ស្បែកពណ៌ខ្មៅរលោង ធ្វើឱ្យឈុតសម្លៀកបំពាក់របស់នាង មានស្ទីលប្លែកពីគេ។


ចំណែកនារីម្នាក់នេះវិញ បែរជាជ្រើសរើសស្ទីលខ្លាំងក្លា ប្លែកភ្នែក ជាមួយនិងអាវយឹតមានបោះ
ពុម្ភរូប និងខោខ្លីមានព្រុយ ស្រោមជើងបែបសំណាញ់ រួមនិងស្បែកជើង ankle boots ដ៏មាំមួន។


Jennifer Wang បានជ្រើសរើសឈុតខ្មៅ ដ៏អាថ៌កំបាំង រួមមានរ៉ូបខ្មៅ ខ្សែក្រវាត់ខ្មៅ ស្បែកជើង
ankle boots ពណ៌ខ្មៅ។


អាវខ្លីលើផ្ចិត crop-top នៅតែមានការពេញនិយមពីសំណាក់នារីវ័យក្មេងដែលចូលចិត្តភាព
សិចស៊ី។ ជាមួយនិងអាវខ្លីលើផ្ចិត crop-top ចម្រុះពណ៌ បូកនិងសំពត់ពណ៌ខ្មៅ និងសម្ភារៈផ្សេង
ទៀត ធ្វើឱ្យនារីម្នាក់នេះ ក្លាយជាអ្នកលេងម៉ូដែលដ៏ទាក់ទាញ។


អាវ blouse ប្រភេទសាមញ្ញនេះ បានលេចធ្លោ ដោយសារតែរូបពងជីងចក់ពណ៌ខ្មៅ ដូច្នេះនៅពេល
ពាក់រួមជាមួយខោខ្លី ស្បែកជើង converse basic ធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែទាក់ទាញ។


ដោយ ៖ តារា
ប្រភព ៖ K14


Tags: street style fashion style beauty girl clothes