ព័ត៌មានអន្តរជាតិ ៖ កាពីទែន ក៏ដូចជា សមាជិកនាវិកម្នាក់ ពីទូកដែលបាន ក្រឡាប់លិច កាលពីថ្ងៃចុង សប្តាហ៍កន្លងទៅនេះ នៅដែនទឹកឈូងសមុទ្រប្រទេស អ៊ីតាលី សម្លាប់អ្នកដំណើរ ជាជនអន្តោប្រវេសន៍ រាប់រយនាក់នោះ ត្រូវបានចាប់ឃាត់ខ្លួនហើយនេះបើយោងតាមការគូសបញ្ជាក់អោយដឹងពីមន្រ្តីប្រទេស អ៊ីតាលី ។
ជនសង្ស័យ ២ នាក់ ខាងលើត្រូវបានចាប់ឃាត់ខ្លួន ខណៈរងការចោទប្រកាន់ ជួញដូរ មនុស្សខុសច្បាប់ ទាំង ២ នាក់ជាជនសង្ស័យដែលនៅរស់រានមានជីវិត ក្នុងចំណោម ក្រុមមនុស្ស ទាំង ២៧ នាក់ដែលត្រូវ បានក្រុមការងារជួយសង្គ្រោះបានពីសេចក្តីស្លាប់ បានមកដល់កោះ Sicily សមុទ្រ Mediterranean នា ល្ងាចថ្ងៃច័ន្ទ ។ គួរបញ្ជាក់ថា ការចាប់ឃាត់ខ្លួនលើកនេះ អាចធ្វើទៅបាន បន្ទាប់ពី សហភាពអឹរ៉ុប ដាក់ ជេញនូវកញ្ជប់វិធានការមួយ ព្យាយាមស្វែងរកដំណោះស្រាយ ទៅលើវិបត្តិ ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងសមុទ្រ Mediterranean ។
ដោយឡែក ប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះនៅតែបន្តមាននៅឡើយ ខណៈ នឹងមានយុទ្ធនាការ ក្នុងការបំផ្លាញទូកជួញដូរមនុស្សខុសច្បាប់ចោល ។ រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធ ប្រទេស អ៊ីតាលី លោក Graziano Delrio អោយដឹងថា ព្រះរាជអាជ្ញា មកពីកោះ Sicily លោក Giovanni Salvi បាន ចេញបញ្ជា អោយមានការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ២ នាក់ខាងលើ នៅពេលដែលពួកគេ បាន មកដល់កំពង់ ផែតាមរយៈនាវាសង្គ្រោះឆ្មាំសមុទ្រ ។
មន្រ្តីផ្លូវការផ្សេងទៀត សរបញ្ជាក់អោយដឹងថា កា ពីទូក ទូក ជនអន្តោប្រវេសន៍រូបនោះ គឺជាជនជាតិ ទុយនេហ្ស៊ី ខណៈសមាជិកនាវិករូបនោះ គឺជាជនជាតិ ស៊ីរី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី