តើមិត្តនារីចង់អោយបុរសចូលចិត្តខ្លួនដែររីទេ? តើធ្វើយ៉ាងណា កុំអោយឋិតនៅក្នុងបញ្ជី
សម្អប់របស់បុរស? ពេលខ្លះ បុរសមួយចំនួនវាយតំលៃលើនារីពីរូបរាងខាងក្រៅថានារី
បែបនោះ នារីបែបនេះ តាមតែចិត្តរបស់គេ។ ប៉ុន្តែចងចាំថារូបរាងពីខាងក្រៅមិនអាច
មើលដឹងពិតពីជំរៅចិត្ត មនុស្សយើងឡើយ ហើយវាក៏ជាប្រការមួយយល់ខុសយ៉ាងធ្ងន់
ធ្ងរ សំរាប់ឈានទៅរកចំណងមិត្តភាពមួយដ៏យូរអង្វែង ប្រសិនបើគ្រាន់តែវាយតំលៃលើ
រូបរាងពីខាងក្រៅ។ ដូចនេះការវាយតំលៃមើលពីរូបខាងក្រៅគួរតែជៀសវាង។
ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលបុរសមិនចូលចិត្តៈ
១. នារីដែលមិននិយាយពីហេតុផល ហើយគិតតែនិយាយយកត្រូវតែខ្លួនឯង។
២. មិនគោរពពាក្សសំដីរបស់ខ្លួន និងថែមនិយាយកុហក។
៣. រកលេសមកដោះសារដោយមិនហាន់ទទួលកំហុសរបស់ខ្លួន និងគ្មានទំនួលខុសត្រូវ។
៤. មិនចេះផ្តល់តំលៃអោយគ្នានិងថែមទាំងព្យាយាមកេងចំនេញ និងបោកប្រាស់ពីបុរសនោះ។
៥. គិតតែពីតែងខ្លួនមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងការងារ។
៦. និយាយដើមអ្នកដ៏ទៃ ឫមិត្តភក្រ័។
៧. មិនចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
៨. គិតថាបុរសដែលខ្លួនស្រលាញ់ត្រូវតែធ្វើអ្វីៗទាំងអស់ដើម្បីខ្លួន។ និងជាពិសេសគឺមិត្តប្រុសរបស់អ្នកផ្ទាល់។
ដោយៈ វណ្ណៈ
ប្រភពៈ healthandlove