CamNews

សុខភាព 

វេទមន្តធម្មជាតិ ព្យាបាលជំងឺរលាអញ្ចាញធ្មេញ ឱ្យជាសះស្បើយ បានភ្លាមៗ (មានវីដេអូ)

ជំងឺរលាកអញ្ចាញធ្មេញ គឺជាប្រភេទជំងឺដែលបង្កឱ្យអញ្ចាញធ្មេញរបស់លោកអ្នកហើមរលាក
និង មានអាការឈឺចាប់ត្រង់កន្លែងរលាក និង ធ្វើឱ្យអ្នកដែលមានជំងឺរលាកអញ្ចាញធ្មេញនេះ
ពិបាកទទួលទានអាហារ និង អាចបង្កឱ្យមានមេរោគធ្ងន់ធ្ងរផ្សេងទៀត  ប្រសិនបើ  ព្យាបាល
មិនបានទាន់ពេលវេលា។

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួនដែលអាច 
ជួយព្យាបាលកំចាត់ជំងឺរលាកអញ្ចាញធ្មេញ ឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកស្លឹកស្តៅ មួយចំនួន កិនឱ្យម៉ដ្ឋ  រួចយកមកម៉ាស្សា  នៅលើអញ្ចាញធ្មេញ  
និងធ្មេញ  រយៈពេល ៥នាទី  ជារៀងរាល់យប់  រួចទុករយៈពេល ១៥នាទី  បន្ទាប់មកសម្អាត 
និងអញ្ចាញធ្មេញ ចេញជាមួយនឹងទឹក ជាការស្រេច។

វិធីទី២៖ សូមយក ទឹកក្តៅ ១កែវ  លាយជាមួយនឹងម្ស៉ៅរុក្ខជាតិ  cloves  ១ស្លាបព្រាកាហ្វេ
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក បន្ថែមទឹកចូល   ២០០មីលីលីត្រ ដាក់ដំាឱ្យពុះ  រយៈពេល ១៥  
ទៅ ២០នាទី រួចទុកទឹកនោះ ឱ្យនៅក្តៅឧណ្ឌៗ ប្រើកន្រ្តង ត្រងយកទឹក រួចយកទឹកនោះមក
ក្នុងមាត់ ជារៀងរាល់យប់ ជាការស្រេច៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Gingivitis