ការរិះគន់តាមប្រពន្ធបណ្ដាញសង្គម facebook កំពុងតែរាលដាលជាលំដាប់នៅប្រទេសវៀតណាម
យើងសង្កេតឃើញថាវាបានរីករាលជាលំដាប់ក្រោយពីមាននារីម្នាក់ដែលបានទៅជំទែងថតរូបនៅ
ផ្នូរខ្មោចរួចយកមកបង្ហោះលើ facebook ដែលនេះបានក្លាយជាប្រតិកម្មទូទៅមួយ។
ហើយកាលពីម្សិលមិញនេះមានការផ្ទុះឡើងនូវការរិះគន់មួយដ៏ធំក្រោយពេលដែលនារីម្នាក់បាន
បង្ហោះរូបភាពរបស់ខ្លួនដេកញញឹមជាមួយក្រដាស់ប្រាក់ ៥ សែនដុង រាយពេញលើខ្លួនហើយមាន
ទូរសព្ទទំនើបៗ ថ្លៃៗ ៣ គ្រឿង ក្នុងនោះមានទូរសព្ទម៉ាក Vertu មួយគ្រឿងផងដែរ។
រូបភាពនេះត្រូវបានមហាជនដែលប្រើប្រាស់ facebook នៅវៀតណាមវាយតម្លៃថាមិនសមរម្យទាល់
តែសោះ ដែលមកបង្ហាញទ្រព្យសម្បត្តិបែបបញ្ឈឺអ្នកដទៃបែបនេះ ហើយក៏បានក្លាយជាប្រធានបទ
មួយដ៏ក្ដៅគគុកលើបណ្ដាញសង្គម facebook របស់អ្នកប្រើប្រាស់វៀតណាម៕
ដោយ៖ ផានិត
ប្រភពពី៖ K14