CamNews

កីឡា 

អង់គ្លេស-អ៊ីតាលី ៖ Penalty 11m ស្លាប់រស់

ស្មើទាំងកំលាំង ស្មើទាំងសមត្ថភាព ក្រុមជំរើសជាតិអង់គ្លេស និងអ៊ីតាលី ត្រូវសំរេច
វាសនា
រកអ្នកមានសិទ្ធិចូលប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដោយការស៊ុត
បាល់Penalty។

ក្រោយពីការប្រកួតចាប់ផ្តើមភ្លាម ក្រុមទាំងពីរសុទ្ធតែបានតាំងចិត្តស្វែងរកគ្រាប់បាល់ឲ្យបានឆាប់
បំផុត។ ក្រុមទាំងពីរសុទ្ធតែមានឱកាសគ្រោះថ្នាក់ជាច្រើន ក្នុងការស៊ុតបាល់បញ្ចូលទីគ្នាទៅវិញ
ទៅមក។ ប៉ុន្តែពេញ 45នាទីនៃតង់ទីមួយមិនមានក្រុមណារកគ្រាប់បាល់បានឡើយ។

ចូលដល់តង់ទីពីរ ការប្រកួតនៅតែបន្តវាយសំរុកគ្នាទៅវិញទៅមកជាមួយនឹងឱកាសស៊ុតបាល់
បញ្ចូលទីជាច្រើន ប៉ុន្តែក្រុមទាំងពីរនៅតែធ្វើមិនបានសំរេច បង្ខំឲ្យការប្រកួតត្រូវថែមម៉ោង15នាទី​
ដល់ទៅពីរដង។ ក្រោយពីថែមម៉ោង 30នាទីនៅតែមិនមានក្រុមណាមួយអាចរកគ្រាប់បាល់បាន
ទៀត ការប្រកួតត្រូវសំរេចវាសនាដោយការទាត់បាល់ Penalty 11m ។

អង់គ្លេសបានចាញ់ទាំងសោកស្តាយលើចំនុច Penalty 11m ម្តងទៀត

នៅលើចំនុច 11m ក្នុងការសំរេចវាសនា អង់គ្លេសបានមានប្រៀបជាងបន្តិចពេលដែលMontolivo
ស៊ុតបាល់ខូចគ្រាប់បាល់ទី2។ ប៉ុន្តែការដែល Ashley Young និង Ashley Cole ស៊ុតបាល់មិនបាន
សំរេច គួបផ្សំនឹងអ៊ីតាលីមិនបានធ្វើឲ្យខូចគ្រាប់បាល់ណាមួយទៀតនោះ សិទ្ធិចូលទាត់បន្តនៅវគ្គ
ពាក់កណ្តាលផ្តាច់ព្រាត់ ដោយជួបជាមួយក្រុមជំរើសជាតិអាឡឺម៉ង់ធ្លាក់ទៅលើដៃអ៊ីតាលី៕

Video Highlight Goals ការស៊ុតបាល់ Penalty រវាង អង់គ្លេស និងអ៊ីតាលី

លទ្ធផល៖ អង់គ្លេស-អ៊ីតាលី (2-4) (Penalty 11m)
កីឡាករចូលប្រកួត៖

ដោយ៖ សិលា
ប្រភព៖ 24h


Tags: england italy euro 2012 sports