ការបុកគ្នារវាងទូកដឹកអ្នកដំណើរ ២ គ្រឿងនៅដែនទឹក ហុងកុង បានបណ្ដាលអោយមនុស្សយ៉ាង
តិច ៣៦ នាក់បានស្លាប់។ ទូកមួយក្នុងចំណោមទូកទាំង ២ ដែលបានបុកគ្នាមានផ្ទុកមនុស្សចំនួន
ច្រើនជាង ១២០ នាក់ដើម្បីទៅមើលទស្សនិយភាពដុតកាំជ្រួច ហើយក៏មានការបុកគ្នារវាងទូកនិង
ទូកបានកើតឡើង។
ជាដំបូងឡើយមនុស្សចំនួន ២៨ នាក់ត្រូវបានគេឃើញថាបានស្លាប់ហើយជាង ១០០ នាក់ទៀត
ត្រូវបានគេសង្គ្រោះចេញមកវិញ ទូកសង្គ្រោះនៅតែបន្ដការរុករកមើលក្រែងលោមានអ្នកនៅរស់
រានមានជីវិត ប៉ុន្តែមកដល់ពេលនេះគេបានដឹងថាមានមនុស្សស្លាប់អស់ ៣៦ នាក់មកហើយ។
អ្នករស់រានមានជីវិតម្នាក់បានប្រាប់អោយដឹងថា ក្រោយពេលទូកចេញពីកំពង់បានប្រហែលជាង
១០ នាទីហេតុការណ៍ បានកើតឡើងដោយមានទូកមួយទៀតជិះមកបុកទូកដឹកអ្នកដំណើរនេះពី
ចំហៀងយ៉ាងលឿនដែលធ្វើអោយទូកដឹកអ្នកដំណើរចាប់ផ្ដើមលិច។ អ្នករស់រានមានជីវិតម្នាក់
ផ្សេងទៀតបានប្រាប់អោយដឹងថា ក្រោយពេលទូកលិច ប្រហែលជាជាង ២០ នាទីទើបគេបាន
ឃើញមានទូកមកសង្គ្រោះ។
ទូកដែលបានលិចគឺជាទូករបស់ Hong Kong Electric ដែលដឹកអ្នកដំណើរទៅមើលការអុចកាំជ្រួច
ពិសេសនៅ Victoria Harbour កោះ Lamma ហើយទូកដែលបានជិះមកបុកគេនោះគឺជាទូករបស់
ក្រុមហ៊ុន Kowloon Ferry។ មកដល់ពេលនេះក្រុមសង្គ្រោះនៅតាមរុករកអ្នករសរានមានជីវិតនៅ
ឡើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ BBC