ស្ត្រីទាំងឡាយត្រូវបានគេទទួលស្គាល់ថា មានសិទ្ធិស្មើបុរស។ មិនត្រឹមតែទទួលស្គាល់
នូវសិទ្ធិស្មើគ្នាប៉ុណ្ណោះទេ ស្ត្រីតែងតែរងនូវការលំបាកនានាដែលបុរស់ខ្លះមិនបានដឹង
ដូចជាការពពោះជាដើម រហូតដល់ពេលសម្រាលបុត្រ។ ដើម្បីបញ្ជាក់ពីការយល់ដឹងនូវ
ទុក្ខលំបាករបស់ស្ត្រី កាលពីថ្ងៃទី ២៩ កន្លងទៅ នៅទីក្រុងតូរ៉ុនតូ នាប្រទេសកាណាដា
មានប្រារព្វពិធីមួយដែលគេដាក់ឈ្មោះថា " Walk a Mile in Her Shoes� ដើម្បីឲ្យ
បុរសទាំងឡាយដឹងថា ស្ត្រីពិតជាមានតួនាទីសំខាន់ៗ ដែលបុរសភាគច្រើនមិនអាច
ធ្វើបាន។ ក្នុងពិធីនេះ បុរសៗ ពាកស្បែកជើងរបស់ស្ត្រី ហើយដើរ ដែលនេះ ជា
ជ្រុងមួយតូចនៃការលំបាករបស់ស្ត្រី៕
ដោយៈសំអាត