CamNews

យល់ដឹង 

ធ្វើដូចម្តេចដើម្បីកំចាត់​ក្លិន​ស្អុយ​របស់​ស្បែក​ជើង និង​ ជើង?

ក្លិនស្អុយចេញពីស្បែកជើងគឺជាភាពអាម៉ាសបំផុតមួយសំរាប់មនុស្សទូទៅនៅពេលស្លៀក
ពាក់ស្អាតបាត ស្រាប់តែមានធំក្លិនមិនល្អចេញពីស្បែកជើងដ៏ស្រស់ស្អាតរបស់ខ្លួននោះ
ហើយបញ្ហានេះភាគច្រើនគឺតែងតែកើតមានឡើងចំពោះភាគីបុរសៗ។ ពួកគេបានព្យាយាម
រិះរកគ្រប់វិធីដើម្បីដោះស្រាយនូវបញ្ហានេះ តែហាក់មិនសូវជាទទួលបានប្រសិទ្ធភាពសោះ។
តើគួរធ្វើយ៉ាងម៉េចទៅ?

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗមួយចំនួនសំរាប់ជាជំនួយដល់ការ​កំចាត់​ក្លិន​ស្អុយ​នៃ​
ស្បែក​ជើង​នេះ។

អ្វីដែលអ្នកនឹងត្រូវការ ៖ ម្សៅកូនក្មេង និង​ ម្សៅសូដា

វិធីបំបាត់

១.រក្សាស្បែកជើងរបស់អ្នក​អោយ​ស្ងួត, បង្ហុយ​ម្សៅ​កូន​ក្មេង​ដាក់ មុន​ពេល​អ្នក​ពាក់​វា
២.បន្ទាប់​ពី​អ្នក​ដោះ​ស្បែកជើងនៅ​ពេល​ល្ងាច​ប​​ន្ទាប់ពី​ត្រលប់មក​ពី​ធ្វើការ ឬ ដើរ​លេង ឬមក
​ពី​រៀនវិញ...ចូររោយ​ម្សៅ​សូដា​ទៅ​ក្នុង​ស្បែក​ជើង ដោយ​ដាក់​នូវ​ចំនួន​ដែល​គ្រប់​គ្រាន់​សំរាប់​
អ្នកអាច​ក្រឡុក​យក​ម្សៅ​ខ្លះ​ចេញ​វិញ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​ពេល​អ្នក​ពាក់​ស្បែក​ជើង៕

ប្រភព៖ evithy
ដោយ៖ រស្មី