CamNews

យល់ដឹង 

ការប្រើប្រាស់ស្រោមអនាម័យ និងសុខភាពផ្លូវភេទ

ការជ្រើសរើសស្រោមអនាម័យណាដែលសមទៅនឹង ខ្នាតរបស់ខ្លួន គឺជាប្រការមួយជួយការពារ
សុវត្ថិភាព និងភាពងាយ និងស្រួល នៅពេលឡើងគ្រែ។

អ្នកមិនត្រូវជ្រើសរើសយកស្រោមដែលធំរហូតទាល់ តែរលុង ឬ តូចជ្រុលពេកនោះទេ ព្រោះ ការ
ពាក់ស្រោមអនាម័យខុសទំហំ វាអាចធ្វើឱ្យការ ការពារ ឬ ប្រើបានមិនសមតាមវត្ថុបំណង និង មិន
ពេញប្រសិទ្ធភាពដូចដែលយើងចង់បាន ។

នៅពេលដែលអ្នកជួយនឹងបញ្ហាស្រោមអនាម័យបែក អ្នកត្រូវប្រញាប់ទៅសម្អាត អវយវភេទ ដោយ
ទឹកស្អាត និង ដុសសាប៊ូឱ្យបាន ច្រើនដង ធ្វើបែបនេះវាអាចជួយកាត់បន្ថយការឆ្លងរោគបានមួយ
កម្រិត ប៉ុន្ដែ ក្រោយពីករណីនេះ បានកើតឡើងរយៈពេល ពី ៣ទៅ ៦ខែ អ្នកក៏ត្រូវទៅជោះឈាម
ដើម្បីអោយប្រាកដថា អ្នកបាន ឬមិនបានឆ្លងកាមរោគ ។

ដើម្បីចៀសវាងប្រការអាក្រក់កើតឡើង ដូចជា​ ការបែកធ្លាយស្រោមអនាម័យជាដើម អ្នកគួរជ្រើស
យកស្រោមអនាម័យដែលមានស្តង់ដារ និង ប្រើប្រាស់អោយបានត្រឹមត្រូវបំផុត៕

 

ដោយ ៖ សីហា
ប្រភព ៖ LD