CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរថៃ ផ្អើល ជីកអណ្តូងទឹក ៦០០០ អណ្តូង នៅទូទាំងប្រទេស ព្រោះគិតសុខទុក្ខ ពលរដ្ឋជាធំ ចំពេល...

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសថៃ សម្រុក ជីកអណ្តូងទឹក រាប់ពាន់កន្លែងនៅទូទាំងប្រទេស ថៃដើម្បីធានាឲ្យបានថា មានទឹកគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់​​ ជីវភាព ប្រចាំថ្ងៃ ដូចជា ទទួល ទាន បោកគក់ ស្រោចស្រពដំណាំ ខណៈ ពេល ដែលក្រុមកសិករ  កំពុង​ តែមានបញ្ហាប្រឈមជា ខ្លាំងជាមួយនឹងគ្រោះរាំងស្ងួត ក៏ដូចជា កង្វះខាតទឹកប្រើប្រាស់ ជាច្រើនខែមកហើយ ។


អាជ្ញាធរក្នុងស្រុក ពិនិត្យមើលការផ្គង់ផ្គង់ និងតម្រូវការទឹក ទូទាំង ប្រទេស ដែលជាតម្រូវការជាក់ ស្តែងឆ្លើយតបទៅនឹងវិស័យកសិកម្ម ឧស្សាហកម្ម និងប្រើប្រាស់ ប្រចាំថ្ងៃនោះ ក៏សម្រេចចិត្ត ជីក អណ្តូងទឹកជំហានដំបូង ៤៣០០ កន្លែង នៅទូទាំងប្រទេសផ្ទាល់តែម្តង នេះបើយោងតាមសម្តី រដ្ឋ លេខាធិការ នាយកដ្ឋានទឹកស្អាតថៃ Suphot Tovichakchaikul ។

លោក Suphot ដែលមានមុខតំណេងជាប្រធាន នាយកដ្ឋានធនធានទឹកនោះ បន្ត អោយដឹង តាម រយៈការធ្វើបទសម្ភាសន៍ នៅថ្ងៃអង្គារ ម្សិលមិញនេះ ឲ្យដឹងថា ៖ដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីធានាឲ្យបានថា ប្រជាជន មានទឹកស្អាតប្រើប្រាស់ នៅក្នុងរដូវប្រាំងនោះ  គឺ  ជីកអណ្តូងរ៉ែឲ្យ កាន់តែច្រើន ។ ចុងឆ្នាំ ២០១៥ កន្លងទៅនេះ អាជ្ញាធរ ប្រទេសថៃ បានគូសបញ្ជាក់ដល់ប្រជាកសិ ករឲ្យមានការសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ ទុកសម្រាប់រដូវប្រាំង។ ដោយឡែក ប្រភពឲ្យដឹង ថា គណៈរដ្ឋមន្រ្តីថៃ ក៏បានសម្រេចកញ្ចប់ថវិការ រាប់លានដុល្លារ អំឡុងខែ តុលា ឆ្នាំកន្លងទៅនេះ ក្នុងគោលបំណង ជួយដល់ប្រជាកសិករ ក្នុងការដាំដុះ នារដូវប្រាំង ដែល មាន បញ្ហាប្រឈមខ្លាំង ជាមួយនឹងគ្រោះរាំងស្ងួត​។

របាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋាភិបាល នឹងបង្វែរកញ្ជប់ថវិការ ប្រមាណ ៣,៥ លានបាត ពី នាយកដ្ឋានធនធានទឹកក្រោមដីយកទៅជីកអណ្តូងទឹកនៅទូទាំងប្រទេសប្រមាណ៦០០០អណ្តូង នៅតាមបណ្តាវត្តអារាម សាលារៀន និង កសិដ្ឋាន  ជាដើម ខណៈ   បញ្ហាចម្បងចំពោះមុខ ត្រូវតែ ជីកអណ្តូងទឹកឲ្យបាន ៤៣០០ អណ្តូង  ជា  បន្ទាន់ ។ គួររំឮកថា​ ចាប់តាំងពី  ខែ តុលា ឆ្នាំ ២០១៥ មក ម្ល៉េះ អណ្តូងទឹកប្រមាណ ១២៥០ អណ្តូង   បានខួង រួច រាល់ ហើយ ក្នុងនោះ រាល់អណ្តូងទឹក នីមួយៗ មានជម្រៅពី ៨០ ទៅ ១០០ម៉ែត្រ ភាគច្រើន នៅខេត្ត Isaan ដែលជាខេត្ត អំណោយផល ខ្លាំងវិស័យកសិកម្មស្រូវ នាភាគខាងជើងឆៀងខាងកើត ប្រទេសថៃ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode