CamNews

តារា 

ក្រុមចម្រៀង Westlife បានទៅដល់វៀតណាម ដោយមានការអបអរ​យ៉ាងក្លៀវក្លា

នៅវេលាម៉ោង១៦ ល្ងាចថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១១ សមាជិកទាំង៤របស់ក្រុមចម្រៀង
Westlife បានទៅដល់ព្រលានយន្តហោះ ណូយ បាយ របស់ប្រទេសវៀតណាម ដោយ
មានការទទួល​យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្ររបស់វៀតណាម។
ពួកគេបានមកដល់ព្រលានយន្តហោះយឺតជាង១ម៉ោង ហើយមានការបង្ហាញខ្លួនតែ៥នាទី
តែប៉ុណ្ណោះ ដើម្បី ប្រញាប់ឡើងឡានទៅសណ្ឋាគារ។ ប៉ុន្តែទោះបីជាមានរយៈពេលតែ ៥
នាទីក៏ដោយ ក៏វាគ្រប់គ្រាន់សំរាប់អ្នកគាំទ្រ។
គ្រាន់តែឃើញក្រុម Westlife ភ្លាម ធ្វើឲ្យបរិយាកាសក្នុងព្រលានយន្តហោះ ណូយបាយ
ហាក់ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ មនុស្សរាប់រយនាក់បានធ្វើការស្រែក
ហៅឈ្មោះ Nicky, Shane, Kian, Mark។ សមាជិកទាំង៤របស់ Westlife បានឆ្លើយតប​
ទៅវិញដោយស្នាមញញឹម។ នៅពេលដែលពួកគេទើបនឹងចេញពីទ្វាររបស់ព្រលានយន្ត
ហោះ សមាជិក២នាក់របស់ក្រុមគឺ Mark និង Nicky​បានធ្វើការថតវីដេអូ ពីសកម្មភាពរបស់ អ្នកមកគាំទ្រខ្លួន។




Live Show របស់ Westlife ថ្ងៃទី១ខែតុលា
ទោះបីជាធាតុអាកាសរបស់ទីក្រុងហាណូយកំពុងតែមានព្យុះភ្លៀងក៏ដោយ ប៉ុន្តែLive​ Show
របស់ Westlife នៅតែទាក់ទាញអ្នកគាំទ្ររាប់ម៉ើននាក់។ បើទោះបី កម្មវិធីត្រូវ​ចាប់ផ្តើមនៅ
ម៉ោង៨យប់ក៏ដោយ ​ ក៏ប៉ុន្តែតាំងពីម៉ោង៥ល្ងាច មានអ្នកគាំទ្រជាច្រើនបានឈរចាំ​នៅក្រៅ​កីឡាដ្ឋានមីឌីញ។
សមាជិក៤នាក់របស់ក្រុម Westlife បានឡើងសម្តែងបទ Ballad ល្បីល្បាញ ដូចជា �When you�re looking like that�, �World of our own�, �What makes a man�, "Safe�, �Home�, "My love� , �Season in the sun� �Fly without wings�,..





ប្រភព៖ kenh14, tintuconline
ដោយ៖ មិនា

Tags: westlifeappearevietnamese fandown burstjoyvietnam