CamNews

ជីវិត និងការងារ 

ស្រីនៅអាព្រិច កាន់តែធាត់ ត្រូវបានគេចាត់ទុក ថាកាន់តែស្អាត

នារីជាច្រើនដែលប្រាថ្នាចង់បានរូបរាងស្អាតប៉ុន្តែមិនមែនសម្រាប់ អ្នកស្រុករស់នៅអាព្រិចនោះ
ទេ។ នៅអាព្រិចខាងលិច ក្នុងប្រទេស Mauritania ស្រីដែលគេចាត់ទុកថាជាស្រីស្អាតនោះគឺជា
ស្រីដែលធាត់ជាងគេបំផុតក្នុងភូមិ។

មិនត្រឹមតែករណីនេះបានធ្វើឱ្យនារីចង់ធាត់នោះទេគេថែមទាំងមានបង្កើតនូវជំរំហ្វឹកហាត់ដើម្បី
ឱ្យនារីទៅហាត់យកទម្ងន់ទៀតផង។ លោកស្រី Mint Ely បានប្រាប់ថាក្នុងប្រទេសនេះគឺមាននូវ
ទំលៀមទំលាប់មួយដែលនារីៗអាចជ្រើសរើសប្ដីរបស់ខ្លួនបាន ហើយដើម្បីទាក់ចិត្តប្ដីរបស់ខ្លួន
គឺខ្លួនត្រូវតែធាត់ដើម្បីរក្សាបេះដូងបុរស។

វាជារឿងមួយដែលមិនគួរឱ្យជឿប៉ុន្តែវាជាការពិតដែលនារីក្មេងៗ ដែលមានអាយុពី ៥ ទៅ ៩ ឆ្នាំ
ត្រូវខំញុំាឱ្យអស់នូវអាហារចំនួន ២ គីឡូក្រាមក្នុងមួយថ្ងៃដែលអាហារទាំងនោះសុទ្ធសឹងតែជា
អាហារលាយដែលបណ្ដាលឱ្យធាត់ជាលំដាប់។ ក្នុងមួយថ្ងៃនារីម្នាក់អាចទទួលកាឡូរីបានជាង
២០០០ ផងដែរ ហើយអ្នកស្រី Ely បានប្រាប់ទៀតផងដែរថា មនុស្សស្រីនេះប្រទេសនេះមាន
អាយុត្រឹម ១៥ ឆ្នាំប៉ុន្តែអាចមើលទៅហាក់ដូចជាអាយុ ៣០ ឆ្នាំ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: life living lifestyle