កម្មវិធី X Factor ជាកម្មវិធីជ្រើសរើសតារាចម្រៀងថ្មីដែលចេញពីសំណាក់មហាជនមកដូចជា
American Idol ផងដែរ ហើយកម្មវិធីនេះបានចេញផ្សាយក្លាយជាកម្មវិធីពេញនិយមមួយដែល
មានប្រទេសជាច្រើនបានទិញយកឈ្មោះកម្មវិធីនេះមកផលិតបន្តរដូចជាប្រទេសអង់គ្លេសជា
ដើម។
នាង Lorna Bliss ជាអ្នកចូលរួមប្រគួតប្រជែងម្នាក់ក្នុងកម្មវិធី X Factor UK កាលពីពេលថ្មីៗនេះ
បានធ្វើអោយក្រុមអ្នកកាត់ក្ដីមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសម្លៀកបំពាក់របស់នាង។
អ្នកចូលរួមប្រកួតវ័យ ៣៣ ឆ្នាំរូបនេះបានធ្វើអោយនាង Britney Spears ក្លាយជាតារាល្បីសារ
ជាថ្មីក្រោយពេលនាងបានសម្ដែងបទចម្រៀងរបស់ Britney Spears ជាមួយនឹង Style សម្លៀក
បំពាក់ដែលមិនអាចប្រកែកបាន។
នាងបានស្លៀកសម្លៀកបំពាក់ដូចដែលបានឃើញក្នុងរូបភាពស្រាប់ គឺគ្រាន់តែជាខោអាវក្នុង
មួយឈុត ជាមួយនឹងសំណាញ់មួយប៉ុណ្ណោះ ហើយបើនិយាយពីខោរបស់នាងនោះគឺគ្រាន់តែ
បិតបាំងប្រដាប់ភេទបន្ដិចប៉ុណ្ណោះ។ ក្រុមអ្នកកាត់សេចក្ដីមានការហួសចិត្តជាខ្លាំងជាមួយការ
តុបតែងខ្លួនរបស់នាង តែអ្វីដែលធ្វើអោយកាន់តែហួសចិត្តទៀតនោះ គឺនាងលេងសម្ដែងមក
ដល់លើតុក្រុមអ្នកកាត់សេចក្ដីតែម្ដង។
នារីម្នាក់នេះមិនមែនធ្វើបែបនេះជាលើកទី ១ នោះទេនាងធ្លាប់ល្បីខាងសម្ដែងបែបពាក់កណ្ដាល
ស្រាតជាមួយបទចម្រៀងរបស់ Britney Spears នេះមកជាយូរណាស់មកហើយ។ ចង់ដឹងអាច
ក្រលេកមើលវីដេអូខាងក្រោមបាន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail