CamNews

មិនគួរឲ្យជឿ 

ចម្លែកហួស ៖ រាប់រយ នាក់ បបួលគ្នា រត់អាក្រាត កាយ នៅកណ្តាលក្រុង

ប្លែកៗ ៖ ជាការពិត មិនដល់ប៉ុន្មានសប្តាហ៍ ទៀតនោះទេ កម្មវីធីបុណ្យ នូអែល នឹងរំកិលខ្លួន ចូលមក ជាក់ជាមិនខាន ពោលគឺ នៅថ្ងៃទី ២៥ ខែធ្នូ នេះតែម្តង ខណៈពេលដែល ជាទូទៅ គេតែងឃើញ បណ្តា ប្រទេស នៅលោកខាងលិច គោរព និងចូលរួម កំសាន្ត កម្មវិធីបុណ្យ មួយនេះ។

យ៉ាងណាមិញ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន ចិន ស៊ិនហួរ អោយ ដឹងថា នៅឯ ទីក្រុង Budapest ប្រទេស ហុងគ្រី ប្រជាជន ដែលមានសមាជិក ដល់ទៅ រាប់រយនាក់ បាន បបួល គ្នា​មករត់ អាក្រាតកាយ ល្វែងលើ ដោយស្ថិត នៅក្នុងឈុត សម្លៀកបំពាក់ នូអែល ។

គួររំឭកផងដែរថា កម្មវិធី រត់ អាក្រាតកាយ ល្វែងលើ ដោយស្ថិត នៅក្នុងឈុត សម្លៀកបំពាក់ នូអែល លើកនេះ ដែលគេអាច ហៅម្យ៉ាងទៀត បានថា "Santa run" ត្រូវបាន ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋ នាំគ្នា ប្រារព្ធឡើង នៅក្នុងកណ្តាល ក្រុង ប្រទេស មួយនេះ កាលពីថ្ងៃ អាទិត្យ ទី ៨ ខែ ធ្នូ ម្សិលមិញនេះ


បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ ដដែលបន្ថែមថា ការរៀបចំ នាំគ្នា រត់អាក្រាតកាយ ដ៏ប្លែកមួយនេះ ​ត្រូវបានគេ រៀបចំឡើងដោយ មូលនិធិ Magic Lamp ( Magic Lamp Foundation ) ក្នុងគោលបំណង ដើម្បី ជាការសាទរ ក្នុងការ ខិតចូល មកដល់ នៃកម្មវិធី បុណ្យ នូអែល ក៏ដូចជា ក្នុងគោលបំណង ដើម្បី គាំទ្រ សប្បុរសធម៌ ក្នុងការគាំពារ ក្មេងៗ ជាដើម៕

                             បញ្ជាក់ ៖ វីដេអូ ឯកសារ កាលពីឆ្នាំ កន្លងទៅ ៕

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Hungary Santa Naked Christmas Budapest Europe New Year Eve