CamNews

ប្លែកៗ 

កុមារី​អាយុ ៩ឆ្នាំ ដណ្ដើមបាន​ពានរង្វាន់​ចំនួន ៥ ស្ដីពី​បន្លែ​យក្ស

កុមារី Molly Smith ទទួលបាន​ពានរង្វាន់​ចំនួន ៥ ក្នុងចំណោម​ពានរង្វាន់​ទាំង ១២ របស់​កម្មវិធី ក្នុង​នោះ រួមទាំង​ពានរង្វាន់​ដែលមាន​តម្លៃ​បំផុត ប្រចាំឆ្នាំ។

ដោយមាន​កម្លាំងចិត្ត​ខុសពី​ធម្មតា និង​ភាពជឿជាក់​កម្រ​ជួបប្រទះ កុមារី ដែល​បញ្ហា​ត្រចៀក​ពី​កំណើត ម្នាក់ ឈ្មោះ Molly Smith អាយុ ៩ឆ្នាំ ជនជាតិ​អង់គ្លេស បាន “ផ្ដួល” គូប្រជែងធំៗរបស់ខ្លួន ក្នុង​កម្មវិធី​ប្រកួត​ដាំ​បន្លែ ដើម្បី​ដណ្ដើម​ពានរង្វាន់​ជើងឯក។

ក្នុង​កម្មវិធី​ប្រកួត​ដាំ​បន្លែ មាន​ឈ្មោះថា Houghton Feast ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់ Tyne & Wear ប្រទេស​អង់គ្លេស ឆ្នាំនេះ កុមារី Molly Smith ដណ្ដើមបាន​ពានរង្វាន់​ដល់​ទៅ ៥ ក្នុងចំណោម ពានរង្វាន់​ចំនួន ១២ នៃ​កម្មវិធី​ប្រកួត​នេះ។

Molly ទទួល​ពានរង្វាន់​ខ្ទឹមស​បារាំង​ធំ​បំផុត

បន្ទាប់ពី​ទទួលបាន​បទពិសោធ​ក្នុង​ការធ្វើ​ចំការ ពី​ជីតា​របស់ខ្លួន គឺ John Smith កុមារី​ម្នាក់នេះ បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​ដាំ​បន្លែ ដោយ​នាំមក​ជាមួយ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់ខ្លួន គឺ​មើម​ខ្ទឹមបារាំង និង​ខ្ទឹមស​បារាំង​យក្ស។ ការចំណាយ​កម្លាំង​រប​ស់ Molly Smith ត្រូវបាន​តបស្នង​ដោយ​ពានរង្វាន់​មើម​ខ្ទឹមបារាំង ដែលមាន​ទម្ងន់​ធ្ងន់​បំផុត ៤,១គី​ឡ​ក្រាម ពានរង្វាន់​ខ្ទឹមស​បារាំង ស្រស់ស្អាត​បំផុត និង​ពានរង្វាន់​សម្រាប់​កម្រង​បន្លែ​ផ្លែឈើ ឆ្នើម​បំផុត។ សរុបមក កុមារី​ដែល​មកពី​ភាគខាងត្បូង​ក្រុង Tyneside នេះ ត្រូវ​បានប្រគល់​ពានរង្វាន់​ចំនួន ៥ តែម្នាក់ឯង ពី​គណកម្មការ​រៀបចំ​ការ​ប្រកួត។

ម្ដាយ​របស់​កុមារី Molly អ្នកស្រី Jo Gibson ឱ្យដឹងថា កូនស្រី​របស់គាត់​ចូលចិត្ត​ដាំ​បន្លែ​ណាស់។ ដោយសារ​តែមាន​បញ្ហា​ត្រចៀក ស្ដាប់​មិនឮ ដូច្នេះ​បទពិសោធ​ដែល​នាង​ទទួលបាន គឺ​តាមរយៈ​ភ្នែក។ Molly រៀនសូត្រ​អំពី​របៀប និង​សកម្មភាព​ដាំ​ដុះ​បន្លែ របស់​អ្នក​នៅ​ជុំវិញ។

​បន្លែ​​របស់ Molly ដែល​ទទួលបាន​ពានរង្វាន់

តាំងពី​តូច Molly តែងតែ​ទៅ​ចំការ តាម​លោកតា​របស់​នាង ហើយ​រៀងរាល់​សប្ដាហ៍ នាង​ក៏​​ចំណាយ​ពេលខ្លះៗ ជួយ​ធ្វើ​ចំការ ដូច្នេះ បទពិសោធ​ដែល​នាង​មាន គឺ​បានមកពី​ការណែនាំ​របស់​លោកតា​នាង។ ទន្ទឹមនឹង​ការធ្វើ​ចំការ កុមារី Molly ក៏​ចូលចិត្ត​ហែល​ទឹក លេង​ទាត់​បាល់ និង​ចូលរួម​ក្នុង​ក្រុម​អ្នក​លើកទឹកចិត្ត​កីឡាករ​ផងដែរ។

 

ព័ត៌មាន​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​

រុក្ខជាតិចម្លែក ចេញផ្លែប៉េងប៉ោះផង ចេញមើមដំឡូងផង

ទារិកា​អភ័ព្វ កើតមក​មាន​ជើង ច្រើនជាង​ធម្មជាតិ

ស្ដ្រីអាយុ ៣៧ឆ្នាំ ហែលសមុទ្រ ចម្ងាយ ៩០គីឡូម៉ែត្រ ដោយមិនសម្រាក


 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail