CamNews

យល់ដឹង 

អ្នកញៀន Sex មានលក្ខណៈបែបណា?

តាមការពិសោធរបស់អ្នកជំនាញការនៅមហាវិទ្យាល័យ California បានបង្ហាញ
ថា អាការញៀននឹងសិចក៏អាចបណ្ដាលមកពីការច្របូកច្របល់មុខងារសរសៃ
ប្រសាទ។




អ្នកញៀននឹងសិចគឺជាមនុស្សដែលមានអារម្មណ៍ជាប់ទៅដោយគំនិតនិងការ ស្រមៃអំពីរឿង
ផ្លូវភេទ រហូតដល់ធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃនិង ទំនាក់ទំនងជាមួយ អ្នក នៅជុំវិញ។
បណ្ដាអ្នកដែលមានការញៀននឹងសិចបានចូលរួមក្នុងការពិសោធនោះ ត្រូវបានស្នើឱ្យឆ្លើយ
ទៅនឹងសំណួរទាក់ទឹននឹងអារម្មណ៍ខ្មាស់អៀននិងការច្របូកច្របល់ មុខងារសរសៃប្រសាទ។
បន្ទាប់ពីបានវិភាគទិន្នន័យដែលទទួលបាន ក្រុមអ្នកវិទ្យា សាស្រ្តបានកំណត់ថា ការច្របូកច្រ
បល់មុខងារសរសៃប្រសាទអាចនាំទៅរកការញៀននឹងផ្លូវភេទ។

អ្នកដែលកើតអាការច្របូកច្របល់មុខងារសរសៃប្រសាទតែងមានអារម្មណ៍ថាខ្លួនត្រូវបាន
បង្វក់ដោយអ្វីមួយ។ពួកគេគ្រវាត់អារម្មណ៍ភ័យព្រួយចោលទៅមួយខាង បែបនេះងាយនឹង
កើតសកម្មភាពឆ្ពោះទៅរកសិចច្រើនជាង។


យើងតែងតែនិយាយលេងសើចថា បុរសគឺជាភេទញៀនសិច ប៉ុន្តែតាមពិតអ្នកមានការញៀន
ផ្លូវភេទឬគ្រាន់តែស្ថិតក្នុងកម្រិតធម្មតារបស់បុរស?ចូរសាកល្បងឆ្លើយសំណួរខាងក្រោម៖

តើអ្នកមានអារម្មណ៍ថាខ្លួនកំពុងទទួលឥទ្ធិពលខ្លាំងក្លាពីរូបថតសិចស៊ីឬការសម្រេចភេទ
ដោយការប្រើដៃ?

- មាន
- ទេ
ការពិត៖ ៦៦%នៃអ្នកញៀនសិចឱ្យដឹងថា ពួកគេតែងមានអារម្មណ៍ទៅតាមរូបភាពសិចស៊ី
ឬប្រើដៃសម្រេចកាមរហួតដល់កម្រិត។

អ្នកមានទម្លាប់ទៅរកក្រៅដែរឬទេ?
- មាន
- ទេ
ការពិត៖ ៧០%នៃអ្នកចូលរួមក្នុងការពិសោធបានឆើយតបថា ពួកគេទៅកាន់ទីនោះជាញឹក
ញាប់។
អ្នកមានទំនាក់ទំនងផ្លូវភេទមិនមានសុវត្ថិភាពជាច្រើនដងជាមួយមនុស្សផ្សេងគ្នាក្នុងនោះ
រួមទាំងមិត្តដែលអ្នកមិនស្គាល់ភេទច្បាស់លាស់?

- មាន
- ទេ
ការពិត៖ ២១% នៃអ្នកញៀនសិចស្ថិតក្នុងការពិសោធឆ្លើយថា ពួកគេតែងតែមានទំនាក់ទំ
នងផ្លូវភេទមិនមានសុវត្ថិភាព។

អ្នកកុហកប្រពន្ធឬមិត្តស្រីជាញឹកញាប់?
- មាន
- ទេ
ការពិត៖ ៦១% នៃអ្នកញៀនសិច មានទំនាក់ទំនងស្នេហាខាងក្រៅ។ ប្រសឹនអ្នកឆ្លើយថា
មាន សម្រាប់សំណួរខាងលើ ហើយនោះគឺជាបញ្ហាដែល តែង តែកើតឡើងជាញឹកញាប់ធ្វើ
ឱ្យប៉ះពាល់ដល់ទំនាក់ទំនងមនោសញ្ចេតនារបស់អ្នកវាកាត់បន្ថយប្រសិទ្ធិភាពនៃការសិក្សា
ឬការងាររបស់អ្នកនិងអាក្រក់ជាងនេះវារុញច្រានអ្នកឱ្យជាប់ជំពាក់ក្នុងបញ្ហាផ្លូវច្បាប់បែប
នេះអ្នកអាចជាមនុស្សដែលកើតអា ការញៀនសិច។ជាការល្អបំផុត អ្នកគួរតែទៅរកគ្រូពេទ្យ
ដែលមានជំនាញផ្នែកផ្លូវ ភេទ។

ករណីដែលអ្នកឆ្លើយថា មាន សម្រាប់តែសំណួរមួយឬពីរ ប៉ុន្តែមិនបានជាប់ជំពាក់ទៅនឹងអ្វី
ដែលបានលើកឡើងខាងលើ សូមអបអរសាទរ អ្នកនៅតែជាបុរសដែល មានសភាពធម្មតា៕

ដោយ ៖ សូរីយ៉ា

Tags: sexhealthaddictionfamily