CamNews

តារា 

បណ្តាបវរកញ្ញា ដែលស្លាប់ទាំងនៅវ័យក្មេង

ស្រីស្អាតទាំងនេះមានសំណាង ដែលកើតមកមានសម្រស់ យ៉ាងស្រស់ស្អាតតែគ្មានសំណាង
បាននៅការពារសម្រស់ របស់ខ្លួនបានយូរឡើយ ពួកគេស្លាប់ទាំងនៅវ័យក្មេង ។ ខាងក្រោម
នេះជាបណ្តា បវរកញ្ញាទាំងឡាយណាដែលស្លាប់ទាំងនៅ វ័យក្មេង ៖

-Karol Castillo បវរកញ្ញាចក្រវាឡ ប្រទេស Peru ក្នុងវ័យ ២៣ ឆ្នាំ បានដាច់ដង្ហើមក្នុងពេលដែល
នាងគេង ដោយសារជំងឺគាំងបេះដូង នៅថ្ងៃទី ១០ មេសា ២០១៣ ។



-Viktoria Lygdenova បវរកញ្ញារបស់ Siberia ស្លាប់ក្នុងវ័យ ២២ ឆ្នាំ ដោយសារជំងឺបេះដូង របស់
នាងតាំងពីកំណើត នៅថ្ងៃទី ១៥ មិនា ២០១៣ ។



-Maria Susana Flores Gamez បវរកញ្ញាទេសចរណ៍ របស់ Mexico ស្លាប់ក្នុងវ័យ ២០ ឆ្នាំ ដោយ
សារគ្រាប់កាំភ្លើង ក្នុងការប្រយុទ្ធបាញ់តទល់គ្នា របស់ពួកសង្គមងងឹត នៅថ្ងៃទី ២៤ វិច្ឆិកា ២០១២ ។
Maria ត្រូវបានគេសង្ស័យថាបានជាប់ទាក់ទងជាមួយ និង ការជួញដូរគ្រឿងញៀន តែត្រូវបាន
ក្រុមគ្រួសាររបស់នាងបដិសេធថា ពេលនោះនាងគ្រាន់តែជាអ្នកដំណើរប៉ុណ្ណោះ ។



-Eva Ekvall បវកញ្ញា Venezuela ហើយក៏ជាបវរកញ្ញាចក្រវាឡលេខ ៣ ឆ្នាំ ២០០១ ផងដែរនោះ
បានស្លាប់ក្នុងវ័យ ២៨ ឆ្នាំ នៅថ្ងៃ ១៧ ធ្នូ ២០១១ ដោយសារជំងឺមហារីកសុដន់ រ៉ាំរៃជាយូរណាស់
មកហើយ ។



-Melody Adelaide Manuel Gersbach បវរកញ្ញាអន្តរជាតិរបស់ ភីលីពីន ឆ្នាំ ២០០៩ បានស្លាប់ក្នុង
វ័យ ២៤ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរយ៉ាងខ្លោចផ្សា ក្នុងឆ្នាំ ២០១០ ៕


ដោយ ៖ លីលី
ប្រភព ៖ k14
 


Tags: miss world die youg